ខែមនុស្សធម៌ឆ្នាំ២០២០៖ ឆ្ពោះទៅការថែទាំសុខភាពសហគមន៍
(VOVWORLD) - ខែមនុស្សធម៌ ឆ្នាំ ២០២០ មានគោលដៅអំពាវនាវឱ្យសង្គមទាំងមូលចូលរួមថែទាំសុខភាពសហគមន៍។
សកម្មភាពមួយនៃខែមនុស្សធម៌ឆ្នាំ២០២០៖ ឆ្ពោះទៅការថែទាំសុខភាពសហគមន៍ (រូបថត៖ TTXVN) |
រួមដៃគ្នា ដើម្បីសុខភាពសហគមន៍ គឺជាប្រធានបទនៃខែមនុស្សធម៌ឆ្នាំ ២០២០។ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម នាថ្ងៃទី ២៧ ខែមេសា បានឲ្យដឹងថា៖ ខែមនុស្សធម៌ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែ ឧសភា ហើយសកម្មភាពសំខាន់នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ខែឧសភា (ទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម) ដល់ថ្ងៃទី ១៩ ខែឧសភា (ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ -ស្ថាបនិកនិងជាប្រធានកិត្តិយសដំបូងនៃសមាគមកាកបាទក្រហមវៀតណាម) ហើយត្រូវបានអនុវត្តន៍នៅទូទាំងប្រទេស។
ខែមនុស្សធម៌ ឆ្នាំ ២០២០ មានគោលដៅអំពាវនាវឱ្យសង្គមទាំងមូលចូលរួមថែទាំសុខភាពសហគមន៍។ មនុស្សម្នាក់ៗយកចិត្តទុកដាក់និងការពារសុខភាពខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ឆ្ពោះទៅរកសង្គមមួយប្រកបដោយសុខភាពល្អ និងរុញថយក្រោយជំងឺរាតត្បាតជាដើម៕