ខែមនុស្សធម៌ឆ្នាំ២០២០៖ ជួយឧបត្ថម្ភជនក្រីក្រ ជនមានជីវភាពរស់នៅលំបាកនៅខេត្ត Binh Phuoc

(VOVWORLD) - ដោយមានស្មារតី “អ្វីៗគ្រប់បែបយ៉ាងដើម្បីជនក្រីក្រ ជនងាយរងគ្រោះ ក្នុងសង្គម” នោះ គណៈចាត់តាំងមានគោលបំណងចង់ជួយឧបត្ថម្ភយ៉ាង ច្រើនបំផុតដល់អ្នកដែលជួបការលំបាកដោយសារបាត់ការងារធ្វើ ពលករ សេរីដែលមានជីវភាពរស់នៅលំបាក ឬអ្នកគ្មានផ្ទះសម្បែងនៅក្នុងខេត្ត។ 

នាថ្ងៃទី៧ ឧសភា នៅពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០២០ក្រោម ប្រធានបទ “រួមដៃគ្នាដើម្បីសុខភាពសហគមន៍” សមាគមន៍កាកបាទក្រហម ខេត្ត Binh Phuoc បានដាក់ឲ្យដំណើរការជាផ្លូវការនូវ “ទូរ ATM អង្ករ” ដោយស្វ័យប្រវត្តិនិងបើកសម្ពោធផ្សារមនុស្សធម៌ ០ ដុង។

ដោយមានស្មារតី “អ្វីៗគ្រប់បែបយ៉ាងដើម្បីជនក្រីក្រ ជនងាយរងគ្រោះ ក្នុងសង្គម” នោះ គណៈចាត់តាំងមានគោលបំណងចង់ជួយឧបត្ថម្ភយ៉ាង ច្រើនបំផុតដល់អ្នកដែលជួបការលំបាកដោយសារបាត់ការងារធ្វើ ពលករ សេរីដែលមានជីវភាពរស់នៅលំបាក ឬអ្នកគ្មានផ្ទះសម្បែងនៅក្នុងខេត្ត។ តាមគម្រោង “ទូរ ATM អង្ករ” និង ផ្សារមនុស្សធម៌ នឹងបើកដល់ថ្ងៃទី២៩ ឧសភា។ នៅផ្សារមនុស្សធម៌ ជនក្រីក្រ ពលករសេរីដែលមានជីវភាពរស់ នៅលំបាក អ្នកគ្មានផ្ទះសម្បែង ជនចាស់ជរារស់នៅឯកតោ នឹងត្រូវបាន អាជ្ញាធរតំបន់ប្រគល់ប័ណ្ណទិញទំនិញចាំបាច់នានាដូចជា មីកញ្ចប់ ទឹកត្រី និងស្ករ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ