ខែមនុស្សធម៌ជាតិ៖ កាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ខិតខំជួយឧបត្ថម្ភអាស័យដ្ឋានមនុស្សធម៌ចំនួន ១០០.០០០កន្លែង
(VOVWORLD) - ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានកាកបាទក្រហមវៀតណាមអនុវត្តន៍ក្នុងខែឧសភា ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់”។
ក្នុងកំឡុងខែមនុស្សធម៌ជាតិ កាកបាទក្រហមវៀតណាមគ្រប់លំដាប់ថ្នាក់ ខិតខំប្រមូលធនធានរហូតដល់ ៤០០ ពាន់លានដុង (១៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អាស័យដ្ឋានមនុស្សធម៌ចំនួន ១០០.០០០ កន្លែងនៅទូទាំងប្រទេស។ ក្នុងនោះ សមាគមរបស់ខេត្ត-ក្រុងនីមួយៗ ប្រមូលផ្តុំនិងតភ្ជាប់ការសាងសង់និងជួសជុលផ្ទះបាយនៅសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សា ដែលមានស្ថានភាពលំបាក ដោយមានតម្លៃយ៉ាងតិច ១៥០លានដុង/កន្លែង ; សាងសង់ និងជួសជុលផ្ទះកាកបាទក្រហមចំនួន ២ ខ្នង ជូនប្រជាជនក្រីក្រ និងជនមានស្ថានភាពលំបាកខ្លាំង ដោយផ្តល់អាទិភាពដល់គ្រួសារអ្នកនេសាទក្រីក្រនិងជួបការលំបាក ដែលមានតម្លៃយ៉ាងតិច ៥០លានដុង/ខ្នង់ (២០០០ដុល្លារ)។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “យើងសង្ឃឹមថា ការធ្វើដំណើរនេះនឹងរីករាលដាលយ៉ាងទូលំទូលាយដល់គ្រប់ស្រទាប់វណ្ណៈនៃសង្គមទាំងក្នុងនិងក្រៅប្រទេស ដូច្នេះហើយយើងពិតជាបានធ្វើឱ្យខែមនុស្សធម៌ក្លាយជាខែកំពូលសម្រាប់ប្រជាជនទាំងមូលធ្វើការងារមនុស្សធម៌។ គោលដៅរបស់យើងគឺប្រមូលថវិកាចំនួន ៤០០ ពាន់លានដុង ដើម្បីគាំទ្រដល់ ១០០.០០០០ អាសយដ្ឋានមនុស្សធម៌នៅក្នុងសហគមន៍។ យើងក៏ផ្តោតលើការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោម សាងសង់ផ្ទះបាយអឌ្ឍអន្តេវាសិកសម្រាប់សាលារៀននៅតំបន់ដាច់ស្រយាល និងជួយអ្នកនេសាទក្នុងស្ថានភាពលំបាក”៕