ខ្យល់ព្យុះ Doksuri បណ្តាលឲ្យមនុស្សចំនួន៦នាក់ត្រូវស្លាប់២១នាក់រងរបួសនិងបង្ករការខូចខាតយ៉ាងធ្ងន់ធ្ងរ

(VOVWORLD) -តាមការធ្វើស្ថិតិដំបូងថា ខ្យល់ព្យុះលេខ១០មានឈ្មោះអន្តរជាតិ Doksuri បាន បោកបក់មកលើបណ្តាខេត្តភាគកណ្តាលវៀតណាម (ពីខេត្ត Ha Tinh ទៅ ដល់ខេត្តQuang Binh )នាថ្ងៃទី១៥កញ្ញា បណ្តាលឲ្យមនុស្សចំនួន៦នាក់ត្រូវស្លាប់ និង២១នាក់ទៀតរងរបួស។
ខ្យល់ព្យុះ Doksuri បណ្តាលឲ្យមនុស្សចំនួន៦នាក់ត្រូវស្លាប់២១នាក់រងរបួសនិងបង្ករការខូចខាតយ៉ាងធ្ងន់ធ្ងរ - ảnh 1

ខ្យល់ព្យុះ Doksuri បណ្តាលឲ្យមនុស្សចំនួន៦នាក់ត្រូវស្លាប់ ២១នាក់រងរបួសនិង បង្ករការខូចខាតយ៉ាងធ្ងន់ធ្ងរ

ផ្ទះជាង២៤ពាន់ខ្នងត្រូវរបើកដំបូល ផ្ទះ៥៤ខ្នងនិងដំណាំ រាប់សិប ហិកតាត្រូវលិចក្នុងទឹក។ ហើយសាលារៀននិងសំណង់សាធារណជា ច្រើនត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ចំពោះមុខសភាពការណ៍នោះ តំបន់ជា ច្រើនកំពុងអនុវត្តសកម្មការងារជំនះពុះពារនូវផល វិបាកដោយខ្យល់ព្យុះ ស្ថិរភាព ជីវភាពរស់នៅឡើងវិញ។

        ដើម្បីបន្តទប់ទល់ជាមួយខ្យល់ព្យុះ គណៈបណ្ជាណែនាំមជ្ឈឹមទទួលបន្ទុក ការបង្ការទប់ទល់គ្រោះធម្មជាតិ បានស្នើឲ្យខេត្តក្រុងនានា តាមដានជាប់ស្ថាន ភាពភ្លៀងធ្លាក់និងទឹកជំនន់ក្រោយព្យុះ។ ម្យ៉ាងវិញទៀត ប្រមូលកម្លាំងជួយប្រជា ជនជួសជុលផ្ទះសម្បែង ស្តារប្រព័ន្ធអគ្គីសនីឡើងវិញនិងសំអាតបរិស្ថាន បង្ការកុំឲ្យ ជំងឺកើតមានឡើង។ ក្រសួងការពារប្រទេស ក្រសួងនគរបាលបានបណ្ជាណែនាំ និងប្រមូលកម្លាំង មធ្យោ បាយនិងសំភារៈឧបករណ៍ដើម្បីជួយឧបត្ថម្ភខេត្តនានា ទប់ ទល់ជាមួយខ្យល់ព្យុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ