ខ្យល់ព្យុះ Irma ចុះខ្សោយប៉ុន្តែនៅគួរឲ្យព្រួយបារម្ភ

(VOVWORLD) - នាព្រឹកថ្ងៃទី១១ កញ្ញា ខ្យល់ព្យុះ Irma បានចុះខ្សោយនៅថ្នាក់ទី១ នៅពេលចូលក្នុងឆ្នេរសមុទ្រប៉ែកពាយព្យ រដ្ឋ Florida របស់អាមេរិក។ កម្លាំងខ្យល់ ខ្ពស់បំផុតរបស់ Irma បានធ្លាក់ចុះនៅត្រឹម១៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។
ខ្យល់ព្យុះ Irma ចុះខ្សោយប៉ុន្តែនៅគួរឲ្យព្រួយបារម្ភ - ảnh 1 ឆ្នេរសមុទ្ររដ្ឋ Florida មុននឹងខ្យល់ព្យុះ Irma មកដល់ (រូបថត៖ AP)

(VOVworld) - នាព្រឹកថ្ងៃទី១១ កញ្ញា ខ្យល់ព្យុះ Irma បានចុះខ្សោយនៅថ្នាក់ទី១ នៅពេលចូលក្នុងឆ្នេរសមុទ្រប៉ែកពាយព្យ រដ្ឋ Florida របស់អាមេរិក។ កម្លាំងខ្យល់ ខ្ពស់បំផុតរបស់ Irma បានធ្លាក់ចុះនៅត្រឹម១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋ Florida នៅរក្សាដដែលការព្រមានអំពីខ្យល់ព្យុះគ្រោះថ្នាក់ នេះ។ រហូតដល់ពេលនេះ ខ្យល់ព្យុះ Irma បានបណ្ដាលឲ្យមនុស្សយ៉ាង ហោច ណាស់៣០នាក់ត្រូវស្លាប់ ហើយមនុស្សចំនួន៦លាននាក់ទៀតដែលស្មើនឹង១/៣ ចំនួនប្រជាជនរដ្ឋ Florida ត្រូវជម្លៀស។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអនុម័តលើ កញ្ចប់ជួយ សង្គ្រោះបន្ទាន់សំរាប់រដ្ឋ Florida ហើយឲ្យដឹង ថា នឹងទៅពិនិត្យមើលស្ថានភាពនៅទីនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ