ខែយុវជនប្រព្រឹត្តទៅដោយមានសកម្មភាពជាក់ស្ដែងជាច្រើន

(VOVWORLD) - ទោះបីជាជំងឺ Covid-19 កំពុងប្រែប្រួលយ៉ាងស្មុគស្មាញក្ដី ប៉ុន្តែសកម្ម ភាពជួយជ្រោមជ្រែងខែយុវជនឆ្នាំ២០២០ នៅតែប្រព្រឹត្តទៅយ៉ាងផុលផុស ទូទាំងប្រទេសវៀតណាម ដោយមានសកម្មភាពជាក់ស្ដែងជាច្រើនដែល មានអត្ថន័យផងនិងធានាការងារបង្ការទប់ស្កាត់ជំងឺផង។
ខែយុវជនប្រព្រឹត្តទៅដោយមានសកម្មភាពជាក់ស្ដែងជាច្រើន - ảnh 1យុវជនខេត្ត Bac Giang ចូលរួមចលនាប្ដូរកាកសំណល់ប្ល៉ាស្ទិកយកម៉ាស់ការពារ ទឹកលាងដៃ សាប៊ូ និងដើមឈើ

  នៅខេត្ត Bac Giang ចលនាប្ដូរកាកសំណល់ប្ល៉ាស្ទិកយកម៉ាស់ការពារ ទឹកលាងដៃ សាប៊ូ និងដើមឈើត្រូវបានអនុវត្តនៅទូទាំងខេត្ត។ ក្រោយពី សប្ដាហ៍ដំបូងអនុវត្ត ខេត្តបានទទួលកាកសំណល់ប្ល៉ាស្ទិកចំនួន១,៦តោន ហើយជូនម៉ាស់ការពារចំនួន១៨៦០០ម៉ាស់ ទឹកលាងដៃចំនួន៧ ពាន់ដប រួមជាមួយសាប៊ូនិងខិត្តប័ណ្ឌឃោសនាបង្ការទប់ស្កាត់ជំងឺ ជាច្រើនទៀតផង។

        ដើម្បីជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន សម្ព័ន្ធយុវជនទីក្រុង ហូជីមិញបានបំផុសការប្រឡង “ការសាកល្បងរយៈពេល១២ម៉ោង” ក្នុង ថ្ងៃទី១មីនាឆ្នាំ២០២០ ដែលចលនាយុវជនបោសសម្អាតទីកន្លែងស្នាក់នៅ ទីកន្លែងធ្វើការ ហើយចុះផ្សាយលើបណ្ដាញសង្គមរួមជាមួយ hashtag #CNX135 និង #DAYLUIDICHBENH។

        ក្នុងពេលជាមួយគ្នានោះ សម្ព័ន្ធយុវជនខេត្ត Dak Lak ក៏បានអនុវត្ត សកម្មភាពជាក់ស្ដែងជាច្រើនដូចជា៖ យុវជនស្ម័គ្រចិត្តដើម្បីជីវភាពរស់នៅ របស់សហគមន៍ រួមដៃកសាងជនបទថ្មី ចូលរួមកសាងនគរអារិយ្យធម៌ ជំរុញស្មារតីច្នៃប្រឌិត សិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់យុវជន។

        ខេត្តក្រុងផ្សេងនានាក៏មានគំរូនិងរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត សំដៅពង្រីកស្មារតីស្ម័គ្រចិត្តរបស់យុវជនក្នុងការងារបង្ការទប់ស្កាត់ជំងឺ Covid-19 ផងដែរ។ ឧទាហរណ៍ថា ខេត្ត Long An បានអនុវត្តការបំពេញ បែបបទរដ្ឋបាលអនឡាញដើម្បីជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន ខេត្ត Tay Ninh ធ្វើវីដេអូឃោសនាបង្ការទប់ស្កាត់ជំងឺជាភាសាខ្មែរ សម្ព័ន្ធយុវជន នៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំណុះក្រសួងនគរបាលបានផ្សំប្រកបដោយជោគជ័យនូវល្បាយរាវលាងដៃស្ងួត តាមស្ដង់ដាររបស់ WHO ហើយផ្គត់ផ្គង់ដោយឥតគិតថ្លៃដល់ស្ថាប័ននានាក្នុងក្រសួង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ