ខែវិច្ឆិកាឆ្នាំ ២០១៩ ភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាមច្រើនជាងគេបំផុត

(VOVWORLD) - នាយករដ្ឋមន្ត្រីបានអនុម័តលើ“យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។ តាមនោះ នៅឆ្នាំ ២០៣០ ទេសចរណ៍វៀតណាមពិតប្រកដជាវិស័យសេដ្ឋកិច្ចសំខាន់មួយដែលមានការប្រកួតប្រជែងខ្ពស់។

ក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ទេសចរណ៍វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១,៨ លាននាក់ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ នៅឆ្នាំ ២០១៩ ទេសចរណ៍វៀតណាមដាក់គោលដៅស្វាគមន៍ទទួលភ្ញៀវអន្តរជាតិពី ១៧,៥ ដល់ ១៨ លាននាក់។

នាយករដ្ឋមន្ត្រីបានអនុម័តលើ“យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។ តាមនោះ នៅឆ្នាំ ២០៣០ ទេសចរណ៍វៀតណាមពិតប្រកដជាវិស័យសេដ្ឋកិច្ចសំខាន់មួយដែលមានការប្រកួតប្រជែងខ្ពស់។ វៀតណាមបានក្លាយទៅជាគោលដៅទាក់ទាញពិសេស ដែលជាក្រុមប្រទេសអភិវឌ្ឍន៍ទេសចរណ៍កំពូលមួយនៃអាស៊ីអាគ្នេយ៍ដោយបម្រើភ្ញៀវអន្តរជាតិចំនួន ៤៧ លាននាក់ភ្ញៀវក្នុងស្រុកចំនួន ១៣០ លាននាក់ នាំមកនូវទឹកប្រាក់ចំនួន ២៤០០ សែនកោដិដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ