ខ្សែទូរស័ព្ទ hotline រវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបានផ្អាក់ជាថ្មីម្តងទៀត
(VOVworld) – នាថ្ងៃទី ១២ មិថុនា តាមសេចក្តីប្រកាសសារព័ត៌មាននៃក្រសួង
បង្រូបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ តាមបណ្ដាញខ្សែទូរស័ព្ទ hotline រវាង
កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបានផ្អាក់ជា
ថ្មីម្តងទៀត ដែល ទើបនឹងបានចាប់ផ្តើមតភ្ជាប់ឡើងវិញ នាថ្ងៃទី ៧ មិថុនា កន្លង
មក។ ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មានមន្ត្រីម្នាក់នៃក្រសួងបង្រូច
បង្រួមកូរ៉ខាងត្បូង បានឲ្យដឹងថា៖ កាយវិការពោលខាងលើរបស់ព្យុងយ៉ាងទាក់
ទិនដល់ការលុប ចោលការចរចារអន្តររដ្ឋាភិបាលរវាងប្រទេសទាំង ២ នាថ្ងៃទី
១១ មិថុនា។ ប៉ុន្តែ នៅមិនទាន់អាចសន្និដ្ឋានថា៖ ព្យុងយ៉ាងនឹងកាត់ផ្តាច់ទាំងស្រុង
ខ្សែទូរស័ព្ទ hotline នេះនៅឡើយ។ ក្រៅពីនោះ ព្យុងយ៉ាងមិនទាន់ប្រកាសជា
ផ្លូវការអំពីការរៀបចំការចរចារជាន់ខ្ពស់រវាងប្រទេសទាំង ២ នៅឡើយ៕