ខ្សែភាពយន្ត“សហការី”-កាដូដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-ជប៉ុន
(VOV) /  
|
ខ្សែភាពយន្ត “សហការី”-កាដូដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើត ទំនាក់ទំនងវៀតណាម-ជប៉ុន (VOV) |
Vovworld-ពិធីបង្ហាញមុខរឿងភាពយន្ត“សហការី” ក្នុងឱកាសរំលឹកខួបលើក
ទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦កញ្ញានៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Hoang Trung Hai បានវាយតំលៃថា ខ្សែភាពយន្ត “សហការី” ស្ដីអំពីចំណង
មិត្តភាពពិសេសរវាងជនស្នេហាជាតិ Phan Boi Chau និងវេជ្ជបណ្ឌិតជប៉ុន Asaba
Sakitaro ជាកាដូដ៏មានអត្ថន័យក្នុងទំនាក់ទំនងមិត្តភាពដែលត្រូវបានពង្រឹងនិង
ពង្រីកដោយឥតឈប់ឈររវាងវៀតណាមនិងជប៉ុន។ ខ្សែភាពយន្តនេះបាន
ជួយឲ្យទស្សនិកជននៃប្រទេសទាំងពីរយល់បន្ថែមអំពីទំនាក់ទំនងកក់ក្តៅនិង
ទំនុកទុកចិត្តរវាងវៀតណាមនិងជប៉ុននាសព្វថ្ងៃនេះ មិនត្រឹមតែជាសមិទ្ធិផលក្នុងអំឡុង៤០ឆ្នាំប៉ុណ្ណោះទេ ថែមទាំងដោយការពូនជ្រុំរបស់ជំនាន់មុនៗជា
ច្រើនទៀតផង នាំមកនូវការមើលឃើញដ៏រស់រវើកនិងជាក់ស្ដែងអំពីចំណង
មិត្តភាពដ៏ខ្ពង់ខ្ពស់រវាងប្រជាជនវៀតណាមនិងជប៉ុន៕
-VOV