ខ្សែភាពយន្តឯកសារស្តីពីវៀតណាមអភិវឌ្ឍវិស័យទូរគមនាគមន៍នៅអាហ្វ្រិកខាងកើតត្រូវបានចាក់ផ្សាយតាមប្រព័ន្ធ Discovery
(VOVWORLD) - ខ្សែភាពយន្តឯកសារ “វិធីដែលវៀតណាមផ្លាស់ប្តូរ ទូរគមនាគមន៍នៅអាហ្វ្រិចខាងកើត” (Vietnam: Connecting East Africa) ត្រូវបានចាក់ផ្សាយជាលើកដំបូងតាម រយៈ ប្រព័ន្ធផ្សាយ Discovery East Africa នៅថ្ងៃទី ២៧ ខែធ្នូនិងចាក់ផ្សាយឡើងវិញនៅលើ ឆានែល Discovery អាស៊ីអាគ្នេយ៍ (Discovery Southeast Asia) នៅថ្ងៃទី 30 ខែធ្នូ។
ខ្សែភាពយន្តឯកសារនេះមានឈ្មោះថា "Vietnam: Connecting East Africa" (រូបថតៈ VOV) |
ព័ត៌មានពោលខាងលើ ត្រូវបានលោកស្រី Anna Pak Burdin អគ្គនាយិការឆានែល Discovery ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ។
លោកស្រី Anna Pak Burdin បានសង្កត់ធ្ងន់ថា៖ ឆានែល Discovery បាននិងកំពុងធ្វើសកម្មភាពគួរឱ្យចាប់អារម្មណ៍ នៅអាស៊ីក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមក។ ហើយខ្សែភាពយន្តឯកសារ “វិធីដែលប្រជាជន វៀតណាមផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” គឺជាវិធីដែលអ្នកផលិតខ្សែភាពយន្តលើកតម្កើងនូវភាពឆ្លាតវៃ និងប៉ិនប្រសពរបស់ប្រជាជនវៀតណាម ជាពិសេសគឺការខិតខំប្រឹងប្រែងក្នុងវិស័យទូរគម នាគមន៍ ។
សូមគូសបញ្ជាក់ថា ចាប់ពីចុងខែធ្នូឆ្នាំ ២០១៨ ខ្សែភាពយន្ត “វិធីដែលប្រជាជនវៀតណាមផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” នឹងបានចាក់ផ្សាយនៅ ប្រទេសអាហ្វ្រិកចំនួន១៥និងប្រទេសជាច្រើននៅអាស៊ី។ នេះជាខ្សែភាពយន្តឯកសារទី ៥ ដែលប៉ុស្តិ៍ Discovery បានផលិតអំពីប្រទេសវៀតណាមផងដែរ៕