គៀងគរធនធានសរុបដើម្បីជួយគាំទ្រខេត្ត Bac Ninh, Bac Giang បង្ការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនិងអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃថា ទោះបីជាជម្ងឺរាត ត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅខេត្តទាំងពីរក៏ដោយ ប៉ុន្តែ ស្ថានភាពកំពុងត្រូវ បានគ្រប់គ្រងជាជំហានៗ ហើយករណីឆ្លងថ្មីភាគច្រើន ត្រូវបានធ្វើចត្តាឡីស័កពីមុន ឬនៅក្នុងតំបន់បិទខ្ទប់។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang និងខេត្ត Bac Ninh អំពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។ (រូបថត៖ VGP) |
នាថ្ងៃទី២៦ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang និងខេត្ត Bac Ninh អំពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានហានិភ័យឆ្លងរីករាល ដាលយ៉ាងខ្លាំងនៅមណ្ឌលឧស្សាហកម្មនៃខេត្តទាំងពីរនេះ។ បើតាមរបាយការណ៍ថា ក្នុងការផ្ទុះជម្ងឺរាតត្បាតលើកទី ៤នាពេលថ្មីៗនេះ ខេត្ត Bac Giang និងខេត្ត Bac Ninh ជាទីកន្លែងដែលកត់ត្រាការផ្ទុះរាលដាលយ៉ាង ខ្លាំងបំផុត ដោយមានករណីឆ្លងជម្ងឺប្រមាណ២០០០ករណី។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃថា ទោះបីជាជម្ងឺរាត ត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅខេត្តទាំងពីរក៏ដោយ ប៉ុន្តែ ស្ថានភាពកំពុងត្រូវ បានគ្រប់គ្រងជាជំហានៗ ហើយករណីឆ្លងថ្មីភាគច្រើន ត្រូវបានធ្វើចត្តាឡីស័កពីមុន ឬនៅក្នុងតំបន់បិទខ្ទប់។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងខេត្តទាំងពីរ ត្រូវតែសកម្ម ម្ចាស់ការ ប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាង ទៀត ដើម្បីរុញថយក្រោយ ទប់ស្កាត់ការឆ្លងរាលដាលឲ្យបានឆាប់បំផុតដែលអាចធ្វើ ទៅបានក្នុងប៉ុន្មានថ្ងៃខាងមុខ។ ក្នុងនោះដាក់សុខភាពរបស់សហគមន៍និងប្រជាជននៅ ខេត្តទាំងពីរជាចម្បង។ ទន្ទឹមនឹងនោះ ធានាប្រតិបត្តិការផលិតកម្ម អាជីវកម្ម មិនទុកឲ្យ ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវរអាក់រអួលឡើយ ជាពិសេសនៅក្នុងមណ្ឌលឧស្សាហកម្ម។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP) |
ពាក់ព័ន្ធដល់វិធានការវាយ ប្រហារលើជម្ងឺរាតត្បាត លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យ ប្រញាប់ប្រញាល់ជាងទៀតក្នុងការការធ្វើតេស្ត ជាពិសេសនៅក្នុងតំបន់ដែលត្រូវបាន កំណត់ ហើយបន្តអនុវត្តន៍ឲ្យបានយ៉ាងល្អនូវយុទ្ធសាស្ត្រ “គោលការណ៍ការពារ ៥ ប្រការ + វ៉ាក់សាំង”។ ទន្ទឹមជាមួយគ្នានោះ បង្កើនបរិមាណមន្ទីរពេទ្យបណ្ដោះអាសន្ន នៅខេត្តទាំងពីរ រៀបចំថវិកា បង្កើនប្រភពធនធានមនុស្ស សម្ភារៈបរិក្ខារ ហេដ្ឋារចនា សម្ព័ន្ធ ធានាការរកឃើញ ធ្វើចត្តាឡីស័កយ៉ាងឆាប់រហ័ស ការព្យាបាលយ៉ាងសកម្ម ដោយមានប្រសិទ្ធភាព ដើម្បីនាំឲ្យស្ថានភាពវិលត្រឡប់ទៅរកស្ថិរភាពឡើងវិញឲ្យ បានឆាប់ៗ៕