គណៈកម្មការចារកម្មសភាអាមេរិកបានចាប់ផ្តើមបើកសវនាការជាសាធារណៈដើម្បីបម្រើស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក D.Trump

(VOVWORLD) - គណៈកម្មការចារកម្មសភាអាមេរិកកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានបើកសវនាការជាសាធារណៈលើកដំបូងដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតការចោទប្រកាន់រចំពោះប្រធានាធិបតីអាមេរិក លោក D.Trump
គណៈកម្មការចារកម្មសភាអាមេរិកបានចាប់ផ្តើមបើកសវនាការជាសាធារណៈដើម្បីបម្រើស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក D.Trump - ảnh 1 ប្រធានាធិបតីអាមេរិក លោក D.Trump (រូបថត៖ vov.vn)

សវនាការនេះត្រូវបានផ្សាយផ្ទាល់ដើម្បីបម្រើការស៊ើបអង្កេតថាតើលោក Trump បានឆ្លៀតឱកាសក្នុងប្រើប្រាស់សិទ្ធអំណាចរបស់ខ្លួនដែរឬទេ នៅពេលដែលលោកមានបំណងចង់តភ្ជាប់ការផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែន ជាមួយនឹងសំណើឲ្យស៊ើបអង្កេតអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាបេក្ខជនមួយរូប ដ៏សំខាន់សម្រាប់គណបក្សប្រជាធិបតេយ្យក្នុងការប្រជែងគ្នាដណ្តើមម្ចាស់អាសនៈក្នុងសេតវិមាននៅឆ្នាំ ២០២០ ខាងមុខនេះ ។

          សាក្សីពីររូបដែលបានចូលរួមក្នុងសវនាការនោះរួមមានឯកអគ្គរដ្ឋទូត អាមេរិកស្តីទីប្រចាំនៅអ៊ុយក្រែន លោក William Taylor និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអាស៊ី លោក George Kent ហើយសាក្សីទាំងពីរនេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្តល់ជំនួយយោធាដល់អ៊ុយ    ក្រែន ដោយសម្តែងនូវការព្រួយបារម្ភអំពីការពន្យារពេលចំពោះជំនួយរបស់លោក Trump ដើម្បីដាក់សម្ពាធលើសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនឱ្យប្រកាសស៊ើបអង្កេតលោក Biden និងក្រុមហ៊ុនឧស្ម័នធម្មជាតិ Burisma របស់អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ