គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ពិភាក្សាអំពីការទទួលពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - នាពេលកន្លងទៅ បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបាន សំណើរបស់ពលរដ្ឋវៀតណាមជាច្រើនដែលមានបំណងចង់វិលត្រឡប់មកប្រទេសវិញ។ 
គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ពិភាក្សាអំពីការទទួលពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP)

នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៤ មិថុនា នៅទីក្រុងហាណូយ អចិន្រ្តៃយ៍គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានពិភាក្សាអំពីស្ថានភាពជំងឺឆ្លងនៅលើពិភពលោក ហើយដាក់ចេញ វិធីទទួលពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅតាមប្រទេសនានា។

នាពេលកន្លងទៅ បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបាន សំណើរបស់ពលរដ្ឋវៀតណាមជាច្រើនដែលមានបំណងចង់វិលត្រឡប់មកប្រទេសវិញ។ លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីវៀតណាមបាន សង្កត់ធ្ងន់ថា ក្រៅពីការអនុញ្ញាតឲ្យអ្នកជំនាញបរទេសចូលមកប្រទេសនោះ គឺនាពេលខាងមុខនឹងមានការណែនាំយ៉ាងល្អិតល្អន់ស្ដីពីការទទួលពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅឯបរទេស ក៏ដូចជាអនុវត្តបទបញ្ញត្តិធ្វើ ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃផងដែរ។ លោក Vu Duc Dam មាន ប្រសាសន៍ថា៖ “សម្ពាធចំនួន២ទៅលើស្ថាប័នមានសមត្ថកិច្ចនាបច្ចុបន្ននោះគឺការ ទទួលអ្នកជំនាញបរទេសនិងពលរដ្ឋវៀតណាមដែលវិលត្រឡប់មកប្រទេសវិញកាន់តែច្រើនឡើងៗ។ យើងនឹងបន្តផ្ដល់អនុសាសន៍ដល់ពលរដ្ឋវៀត ណាមនៅឯបរទេសឲ្យគេបានជ្រាបថា យកល្អបំផុតគឺស្នាក់នៅហ្នឹងកន្លែង ហើយយើងត្រឹមតែជួយឧបត្ថម្ភដល់មុខសញ្ញាដែលបានដាច់អាណត្តិ បេសកកម្មការងារ ឬពលករកំពុងជាប់គាំងតែប៉ុណ្ណោះ។ នាពេលខាងមុខ លក្ខខ័ណ្ឌទទួលពលរដ្ឋវិលត្រឡប់មកវិញក៏ត្រូវការផ្លាស់ប្ដូរដែរ។ មានន័យ ថា សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រគឺស្នាក់នៅហ្នឹងកន្លែង ត្រឹមតែ អ្នកដែលបញ្ចប់ការសិក្សាទើបបានវិលត្រឡប់មកវិញតែប៉ុណ្ណោះ។ បណ្ដាអ្នកជំនាញសេដ្ឋកិច្ចដែលទៅបំពេញការងារ ធ្វើដំណើរទេសចរណ៍ ឬទៅសួរសុខទុក្ខញាតិសន្ដានហើយត្រូវជាប់គាំងរយៈពេលច្រើនថ្ងៃ គឺជួយ សម្រួលឲ្យវិលត្រឡប់មកវិញ”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ