គណៈកម្មការទទួលបន្ទុក់តំបន់ Nam Bo ខាងលិចជួបមុខជាមួយតំណាងជនរួមជាតិជាជនជាតិភាគតិចនៅទីក្រុង Can Tho


គណៈកម្មការទទួលបន្ទុក់តំបន់ Nam Bo ខាងលិចជួបមុខជាមួយតំណាងជនរួមជាតិជាជនជាតិភាគតិចនៅទីក្រុង Can Tho  - ảnh 1
គណៈកម្មការទទួលបន្ទុក់តំបន់  Nam Bo ខាងលិចជួបមុខជាមួយតំណាង
ជនរួមជាតិជាជនជាតិភាគតិចនៅទីក្រុង Can Tho
 (Image: canthotv.vn)

(VOVworld) – នាព្រឹកថ្ងៃទី ២៨ កក្កដា គណៈកម្មការទទួលបន្ទុក់តំបន់ Nam Bo ខាងលិចនិងគណៈកម្មាធិការបក្សទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីជួបមុខជាមួយតំណាងចំនួន ៣ រយរូបដែលជាអ្នកមានគត្យានុភាព
ក្នុងសហគមន៍ជនរួមជាតិជាជនជាតិ ខ្មែរ Hoa និងមន្ត្រីសាសនានៅទីក្រុង Can
Tho។ ក្នុងជំនួបមុខនេះ អនុរដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ
លោក Son Phuoc Hoan បានជូនដំណឺងដល់បណ្ដាតំណាងអំពីស្ថានភាពអនុវត្ត
គោលនយោបាយជនជាតិរបស់បក្សរដ្ឋស្ថានភាពសេដ្ឋកិច្ចវប្បធម៌សង្គមរបស់
ប្រទេសជាតិនិយាយរួមនិងតំបន់ជនរួមជាតិជាជនជាតិភាគតិចនិយាយដោយ
ឡែក។ តំណាងនានាបានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតមុនក៏ដូចជាក្រោយ
របស់បក្សរដ្ឋក្នុងការចេញផ្សាយ គោលនយោបាយស្តីអំពីជនរួមជាតិរបស់បក្ស
និងរដ្ឋ។ នាថ្ងៃដ៏ដែល ខេត្ត Ninh Binh បានរៀបចំសន្និសីទបូកសករុប ២០ ឆ្នាំ
អនុវត្តចលនាប្រជាជនទាំងមូលការពារ សន្តិសុខមាតុប្រទេសនៅតំបន់ជនរួម
ជាតិកាន់សាសនា។ សន្និសីទបានលើកដម្កើង សមូហភាពចំនួន ២០ និង
បុគ្គល​ចំនួន ២០ រូបដោយសារមានស្នាដៃឆ្នើមក្នុងការរក្សាសន្តិសុខនយោបាយ
សណ្ដាប់ធ្នាប់និងសុវត្ថភាពសង្គមក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ