(VOVworld) – នាថ្ងៃទី២៦ មករា នៅទីក្រុង Buon Ma Thuot នៃខេត្ត Dak Lak នៅ
តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen បានរៀបចំសន្និសីទលាតត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាព
របស់ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិង
ជាប្រធានគណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen។ រដ្ឋមន្រ្តីលោក Tran Dai
Quang បានបញ្ជាណែនាំឲ្យខេត្តនានានៃតំបន់ Tay Nguyen ផ្ដោតសំខាន់ទៅលើ
ការធានាសវត្ថិភាពសំរាប់មហាសន្និបាតបក្សគ្រប់ ជាន់ថ្នាក់ ឆ្ពោះទៅមហា
សន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងព្រឹត្តិការណ៍សំខាន់ៗ ទិវាបុណ្យធំៗ
ផ្សេងទៀតរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៥។លោក Tran Dai Quang បានសំណូម
ពរបណ្ដាតំបន់ បង្កើនកិច្ចសហការ តាមដានឲ្យបានជាប់ សភាពការណ៍ សំដៅ
រកឃើញ និងទប់ស្កាត់តស៊ូប្រយុទ្ធប្រឆាំងឧបាយកល សកម្មភាព របស់អនុភាព
អមិត្តនានាឲ្យទាន់ពេលវេលា បម្រើល្អសេចក្ដីសំណូមពរក្នុងការ អភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម ធានាកិច្ចការពារប្រទេស សន្តិសុខលើភូមិភាគតំបន់ Tay Nguyen។
លោក Tran Dai Quang បានស្នើរឲ្យគណៈកម្មការទទួលបន្ទុក តំបន់ Tay Nguyen
បន្តស្រាវជ្រាវ នាំចេញយន្តការពិសេសដោយឡែក ដើម្បី ទាក់ទាញប្រភាព
កម្លាំងសំរាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធលើភូមិភាគិតំបន់ Tay Nguyen និង
តំបន់ជុំវិញនានាទៀតផង។
|
ទិដ្ឋភាពនៃសន្និសីទនេះ |
ក្នុងឱកាសនេះដែរ គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen បានប្រគល់
អំណោយចំនួន១៦ពាន់ចំណែក ក្នុងតំលៃសរុប៨ពាន់លានដុង ជូនគ្រួសារ
គោលនយោបាយនៅខេត្តនានានៃតំបន់ Tay Nguyen និងខេត្តជុំវិញផ្សេងៗ
ទៀតផងដែរ៕