គណៈកម្មការទទួលបន្ទុកតំបន់ពាយព្យលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥

 គណៈកម្មការទទួលបន្ទុកតំបន់ពាយព្យលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc ធ្វើជាអធិបតីនៅសន្និសីទនេះ


(VOVworld) - នាព្រឹកថ្ងៃទី១៦ មករា នៅរដ្ឋធានីហាណូយ គណៈកម្មការទទួល
បន្ទុកតំបន់ពាយព្យបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤លាតត្រដាង
អនុវត្តភារកិច្ចឆ្នាំ២០១៥។នៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជាប្រធាន
គណៈកម្មការទទួលបន្ទុកតំបន់ពាយព្យលោកNguyen Xuan Phuc បានស្នើរឲ្យ
តំណាងប្រមូលផ្ដុំពិភាគ្សាអំពីរាល់កំហិតក្នុងសកម្មភាពរបស់គណៈកម្មការ និង
នាំចេញទិសដៅជំនះពុះពារ លាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារ
កិច្ចឆ្នាំ២០១៥។តាមរបាយការណ៍ ក្នុងឆ្នាំ២០១៤ តំបន់ពាយព្យបន្តអភិវឌ្ឍន៍ដោយ
ស្ថិរភាព ល្បឿនកំណើន GDP គិតជាមធ្យមទទួលបានជាង៨,១% ប្រាក់ចំណូល
គិតជាមធ្យមតាមមនុស្សម្នាក់ទទួលបាន២៥លានដុង កើន២,៦លានដុងបើប្រៀប
នឹងឆ្នាំ២០១៣។ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើថ្មីសំរាប់
ពលករទទួលបានលទ្ធផលសកម្មជាច្រើន ការងារអភិវឌ្ឍន៍បក្សត្រូវបានលាត
ត្រដាអនុវត្តល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ