គណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤
Hung -  
(VOVWORLD) - ថ្ងៃទី១៣ ខែមេសា នៅអន្តេវាសិកដ្ឋាន A៣ លេខ ២៣ វិថី Ta Quang Buu ទីក្រុងហាណូយពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ បានប្រព្រឹត្តទៅ។
លោកស្រីជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ Xuan Bach) |
អញ្ជើញចូលរួមពិធីជប់លៀងមានលោកស្រីជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-កម្ពុជា រួមជាមួយតំណាងអង្គភាព ស្ថាប័នវៀតណាម លោកគ្រូ អ្នកគ្រូ និងនិស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងសិក្សានៅទីក្រុងហាណូយ។
អញ្ជើញថ្លែងក្នុងពិធីជប់លៀងដែលរៀបចំដោយគណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម សាកលវិទ្យាល័យ មហាវិទ្យាល័យវៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជាក្នុងពេលសិក្សា និងរស់នៅប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សានាពេលកន្លងមក៖
“ខ្ញុំមានគោលបំណងថានិស្សិតកម្ពុជាសាមគ្គីគ្នា គាំទ្រគ្នាទៅវិញទៅមក គោរពតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលសិក្សាល្អ ហើយក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកបម្រើជាតិមាតុភូមិ កសាង និងអភិវឌ្ឍប្រទេសជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជំរុញការឃោសនា និងអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសទាំងពីរអំពីចំណងមិត្តភាពជាប្រពៃណី ដ៏យូរអង្វែង បុព្វហេតុរំដោះជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ”។
ប្រតិភូបានទទួលទានម្ហូបអាហារប្រពៃណីខ្មែរ និងការសម្តែងសិល្បៈដែលសំដែងដោយគណៈកម្មការនិស្សិតកម្ពុជានៅវៀតណាម (រូបថត៖ Xuan Bach) |
ក្នុងបរិយាកាសដ៏សិប្បាយរីករាយ និងកក់ក្តៅ ប្រតិភូបានទទួលទានម្ហូបអាហារប្រពៃណីខ្មែរ និងការសម្តែងសិល្បៈដែលសំដែងដោយគណៈកម្មការនិស្សិតកម្ពុជានៅវៀតណាម៕
Hung