គណៈកម្មការ​សហភាព​អឺរ៉ុប (EC) អូសបន្លាយពេលវាលា ព្រមានកាតលឿង ចំពោះ ជលផលវៀតណាមដល់ខែមករាឆ្នាំ ២០១៩

(VOVWORLD) -គណៈកម្មការសហភាពអឺរ៉ុប (EC) ទើបបានប្រកាសអូសបន្លាយពេលវាលាព្រមានកាតលឿងសម្រាប់ជលផលវៀតណាមរហូតដល់ខែមករាឆ្នាំ២០១៩ និងផ្តល់ អនុសាសន៍ចំនួន ៣៩ដើម្បីជួយវៀតណាមអនុវត្តឱ្យមានប្រសិទ្ធភាព នូវការប្រឆាំងធ្វើនេសាទត្រីខុសច្បាប់រួមទាំងការដែលមិនរាយការណ៍និងមិនធ្វើតាមបទបញ្ជាផងដែរ។
គណៈកម្មការ​សហភាព​អឺរ៉ុប (EC) អូសបន្លាយពេលវាលា ព្រមានកាតលឿង ចំពោះ ជលផលវៀតណាមដល់ខែមករាឆ្នាំ ២០១៩ - ảnh 1 គណៈកម្មការសហភាពអឺរ៉ុប (EC) អូសបន្លាយពេលវាលា ព្រមានកាតលឿង ចំពោះ ជលផលវៀតណាមដល់ខែមករាឆ្នាំ ២០១៩

លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖

“មានបញ្ហាសំខាន់ចំនួន៤ដែលត្រូវបានដោះស្រាយ៕ ទី១គឺយើងបន្តធ្វើសុក្រិត្យ ក្របខ័ណ្ឌគតិ្តយុត្តិដើម្បីប្រឆាំងនឹងការធ្វើអាជីវកម្មជលផលខុសច្បាប់។ ទី២គឺបន្ត បញ្ជាណែនាំអាជ្ញាធរមូលដ្ឋានបង្កើនការត្រួតពិនិត្យតាមដាននិងឃ្លាំមើលនាវានេសាទព្រមទាំងត្រួតពិនិត្យលើទិន្នផលនៅកំពង់ផែក៏ដូចជាការត្រួតពិនិត្យលើ ប្រភពដើមនៃជលផលផងដែរ។ ទី៣ គឺយើងត្រូវគ្រប់គ្រងឲ្យបានល្អចំពោះ នាវាដឹកជញ្ជូនជលផលក្លាសេដែលមកដល់កំពង់ផែវៀតណាមនិងទី៤គឺ បង្កើនការគ្រប់គ្រងនិងត្រួតពិនិត្យដើម្បីចាត់វិធានការដ៏តឹងរឹងចំពោះនាវានេសាទណាមួយដែលធ្វើអាជីវកម្មខុសច្បាប់ផងដែរ។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ