គណៈកម្មាធិការ APEC ជាតិ 2017 ត្រូវបានបង្ហាញមុខ
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជាប្រធាន។ |
(VOV)_ពិធីបង្ហាញមុខ គណៈកម្មាធិការ APEC ជាតិ 2017 និងកិច្ចព្រជុំពេញ
អង្គលើកដំបូងរបស់គណៈកម្មាធិការ APEC ជាតិ 2017 ត្រូវបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ កក្កដា នៅទីក្រុងហាណូយ។ គណៈកម្មាធិការ APEC ជាតិ 2017 ដោយឧប
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
ជាប្រធាន។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះ
អាងថា៖ ការទទួលរៀបចំឆ្នាំ APEC 2017 ជាជំហានសំខាន់ ក្នុងដំណើការធ្វើសមា
ហរណកម្ម អន្តរជាតិ ប្រកបដោយសកម្ម ម្ចាស់ការ និងលើកកំរិតទំនាក់ទំនងពហុ
ភាគីរបស់វៀតណាម និងរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ផ្សព្វផ្សាយ
រូបភាព ទឹកដីនិងមនុស្សវៀតណាម។ នេះក៏ ជាឱកាសដើម្បីបង្កើនទំនាក់ទំនងទ្វេ
ភាគីរបស់វៀតណាម ជាមួយបណ្ដាដៃគូ សមាជិក APEC ដែលក្នុងនោះមានដៃគូ
យុទ្ធសាស្ត្រ លើគ្រប់វិស័យ និងដៃគូ FTA របស់វៀតណាមផងដែរ៕