គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ចេញសេចក្ដីថ្លែងការណ៍រួមអំពាវនាវឲ្យចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែកញ្ញា កិច្ចប្រជុំលើកទី៨តាមប្រព័ន្ធវីដេអូរវាងគណៈ កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាមអំពីតំបន់ ត្រីកោណអភិវឌ្ឍក្រោមប្រធាន បទ “ពង្រឹងទំនាក់ទំនងដៃគូសភាដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាពនិងឆ្លើយតបនឹងវិបត្តិកូវីដ ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម” បានបិទបញ្ចប់ក្រោយរយៈពេល១ថ្ងៃធ្វើការ។

គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ចេញសេចក្ដីថ្លែងការណ៍រួមអំពាវនាវឲ្យចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ - ảnh 1គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA)
នៅសម័យបិទ ប្រធានគណៈប្រតិភូនៃប្រទេសទាំង៣បានចុះហត្ថលេខាហើយ ចេញសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមបានវាយតម្លៃខ្ពស់ចំពោះរាល់ សមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលប្រទេសទាំង៣សម្រេចបានក្នុងអំឡុង ពេលកើតមានជម្ងឺរាតត្បាតកូវីដ ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍ ក្រោយពីកិច្ចប្រជុំ លើកទី៧កាលពីឆ្នាំ២០១៩ ក៏ដូចជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាផងដែរ។
ថ្លែងនៅសម័យបិទ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀត ណាមលោក Vu Hai Ha បានស្នើឲ្យគណៈកម្មាធិការទាំង៣ រៀបចំអនុវត្តន៍ទិសដៅ នានាក្នុងសេចក្ដីថ្លែងការណ៍រួមដែលអង្គប្រជុំបានឯកភាពគ្នាអនុម័ត ព្រមទាំងសហការ យ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងរួម ជួយឧបត្ថម្ភដល់តំបន់ត្រីកោណអភិវឌ្ឍ ចូលរួមចំណែកនាំទំនាក់ទំនងរវាងប្រទេស ទាំង៣ និងរដ្ឋសភាទាំង៣ឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកប ដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ