គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់អញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពីសមុទ្រខាងកើតតាមប្រព័ន្ធវីដេអូ

(VOVWORLD) - លោកស្រី Ridder បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងមនោសញ្ចេតនារបស់អ្នកចូលរួម ដើម្បីធ្វើឱ្យកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដំណើរការបានយ៉ាងល្អ ហើយលោកស្រីនឹងពិភាក្សា ជាមួយសមាជិកសភា ដើម្បីយកបញ្ហាសមុទ្រខាងកើតទៅសភាសហព័ន្ធអាល្លឺម៉ង់ផងដែរ។
គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់អញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពីសមុទ្រខាងកើតតាមប្រព័ន្ធវីដេអូ - ảnh 1គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់អញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពីសមុទ្រខាងកើតតាមប្រព័ន្ធវីដេអូ  (រូបថត៖ VOV)

នាថ្ងៃទី ១៥ ខែមករានៅរដ្ឋធានីប៊ែរឡាំង  គណៈកម្មាធិការកិច្ចការបរទេសនៃ សភាអាល្លឺម៉ង់ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពីបញ្ហាសមុទ្រខាងកើត ជាមួយតំណាងសមាគមនិងអ្នកជំនាញ វៀតណាម នៅអាល្លឺម៉ង់។ លោកស្រីបណ្ឌិត Daniela De Ridder អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាអនុប្រធាន នៃនាយកដ្ឋានបង្ការនិងប្រឆាំងវិបត្តិស៊ីវិល គ្រប់គ្រងជម្លោះ និងការតភ្ជាប់ពាណិជ្ជកម្មនៃសភា អាល្លឺម៉ង់ បានអញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលានេះ។ នៅក្នុងសិក្ខាសាលានេះ លោកស្រី Ridder បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋសភានិងរដ្ឋាភិបាល អាល្លឺម៉ង់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខនៅសមុទ្រខាងកើត។

លោកស្រី Ridder បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងមនោសញ្ចេតនារបស់អ្នកចូលរួម ដើម្បីធ្វើឱ្យកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដំណើរការបានយ៉ាងល្អ ហើយលោកស្រីនឹងពិភាក្សា ជាមួយសមាជិកសភា ដើម្បីយកបញ្ហាសមុទ្រខាងកើតទៅសភាសហព័ន្ធអាល្លឺម៉ង់ផងដែរ។ លើសពីនេះទៀត លោកស្រី Ridder ក៏មានបំណងចង់ ឱ្យគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាល្លឺម៉ង់ ក៏ដូចជាសមាគមនិងអ្នកជំនាញជនជាតិវៀតណាមនៅ អាល្លឺម៉ង់ អាចបន្តរៀបចំសិក្ខាសាលាតាមទំរង់ផ្សេងៗទៀតដើម្បីពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ