គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមប្រគល់ជូន ម៉ាស់ចំនួន៣ម៉ឺនម៉ាស់ដល់ស្ថាប័នជុំវិញគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា

(VOVWORLD) - ថ្លែងនៅពិធីនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា បក្សទាំងពីរ រដ្ឋាភិបាលទាំង ពីរនិងប្រជាជននៃប្រទេសទាំងពីរទាំងពីរវៀតណាម-កម្ពុជា តែងតែប្រកៀកស្មាគ្នា ត្រៀមខ្លួន ជាស្រេចពលីជីវិតដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ជំនះពុះពារលើដំណាក់ កាលដ៏លំបាកជាច្រើនក្នុងអំឡុងប្រវត្តិសាស្ត្រ។
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមប្រគល់ជូន ម៉ាស់ចំនួន៣ម៉ឺនម៉ាស់ដល់ស្ថាប័នជុំវិញគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា - ảnh 1លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា (ខាងឆ្វេង) ប្រគល់អំណោយរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមជូនចំពោះស្ថាប័ន ជុំវិញគណៈកម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ (រូបថត៖ VOV Phnom Penh)

នារសៀលថ្ងៃទី៥ វិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រារព្ធធ្វើឡើងពិធី ប្រគល់ម៉ាស់ចំនួន៣ម៉ឺនម៉ាស់របស់គណៈកម្មាធិការកិច្ចការបរ ទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមជូនចំពោះស្ថាប័នជុំវិញគណៈកម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងបំណងជួយមិត្តទប់ ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាត Covid-19។

ថ្លែងនៅពិធីនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា បក្សទាំងពីរ រដ្ឋាភិបាលទាំង ពីរនិងប្រជាជននៃប្រទេសទាំងពីរទាំងពីរវៀតណាម-កម្ពុជា តែងតែប្រកៀកស្មាគ្នា ត្រៀមខ្លួន ជាស្រេចពលីជីវិតដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ជំនះពុះពារលើដំណាក់ កាលដ៏លំបាកជាច្រើនក្នុងអំឡុងប្រវត្តិសាស្ត្រ។ ក្នុងបរិបទដែលជម្ងឺរាត ត្បាត Covid-19 កំពុងបង្កឡើងផលប៉ះពាល់ជាអវិជ្ជមានជាច្រើននាពេល បច្ចុប្បន្ន អំណោយនេះរបស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមគឺសំដៅរួមដៃជាមួយគណបក្សប្រជាជនកម្ពុជា និយាយដោយឡែកនិងប្រជាជនកម្ពុជានិយាយរួម ក្នុងការឆ្លើយតបនឹង បញ្ហាប្រឈមនានាបណ្ដាលមកពីជម្ងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ