នារសៀលថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា
វៀតណាម បានរៀបចំកិច្ចប្រជុំពេញអង្គរលើកទី ៤ ក្រោមអធិបតីភាព របស់ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា Tran Van Hang។ ក្នុងកិច្ចប្រជុំនេះគណៈកម្មា
ធិការកិច្ចការបរទេសរដ្ឋសភាបានពិនិត្យមើល ផ្តល់មតិ ឲ្យ គំរោងយុទ្ធសាស្រ្តការទូត
របស់រដ្ឋសភាវៀតណាម ពីឥឡូវនេះដល់ដំណាច់ឆ្នាំ ២០២០ ព្រាងរបាយការណ៍អំពី
ការងារសកម្មភាពរបស់គណៈកម្មាធិការ កិច្ចការបរទេស ពីសម័យប្រជុំលើកទី ២ ដល់
ទី ៣ រដ្ឋសភានីតិកាលទី ១៣ និងកម្មវិធី ការងារដល់ឆ្នាំ ២០១២។ ក្នុងឆ្នាំ ២០១២ គណៈកម្មាធិការបន្តអនុវត្តផែនការកសាង ច្បាប់ បទបញ្ញត្តិឆ្នាំ ២០១២ ផ្តល់មតិជាក់
ស្តែងអំពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ស្តីពីវិស័យកិច្ច
ការបរទេសនិងសមាហរណកម្មអន្តរជាតិ នៃគណៈកម្មាធិការ។ គណៈកម្មាធិការបន្តព
ង្រីកតួនាទីរបស់រដ្ឋសភាវៀតណាម នៅបណ្ដាវេទិការសំខាន់របស់អន្តរសភាក្នុងតំបន់
និងលើសកលលោក។ ជាពិសេស គឺ ការពិគ្រោះយោបល់រៀបចំគណៈប្រតិភូរដ្ឋសភា
វៀតណាមចូលរួម មហាសន្និបាត អន្តរសភាសមាគមប្រជាជាតិអស៊ីអាគ្នេយ៍លើកទី
៣៣ (AIPA 33) ដែលនឹងប្រព្រឹកទៅ នៅឥណ្ឌូណេស៊ី នាខែកញ្ញាឆ្នាំ ២០១២៕
|
គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំពេញអង្គរលើកទី ៤
(Image: Internet) |