គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត បានអនុម័តលើខ្លឹមសារសន្លឹកឆ្នោត

(VOVWORLD) -នាថ្ងៃទី ៨ កុម្ភៈ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ី (SIK) បានអនុម័តលើខ្លឹមសារសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៨ មិនាខាងមុខ។ 
គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត បានអនុម័តលើខ្លឹមសារសន្លឹកឆ្នោត - ảnh 1ប្រធានាធិបតីកាន់អំណាចលោក Vladimir Putin 

មុននោះ SIK បានសម្រេចរួចរាល់ដំណើការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មីខាងមុខ តាមនោះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ៨ នាក់ រួមមានបេក្ខជនឯករាជ្យចំនួន មួយនាក់ និងបេក្ខជនមកពីគណបក្សនយោបាយផ្សេងៗ ចំនួន ៧ នាក់ទៀត។ បេក្ខជនឯករាជ្យតែមួយគត់គឺប្រធានាធិបតីកាន់អំណាចលោក Vladimir Putin។

ឈ្មោះបេក្ខជនលើសន្លឹកឆ្នោតនឹងត្រូវបានរៀបជាលំដាប់តាមតារាងអក្ខរតាម អក្សររុស្ស៊ី រួមជាមួយនឹងថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋានលំនៅដ្ឋាន អាស័យដ្ឋានទីកន្លែងធ្វើការ មុខតំណែង និងគណបក្ស។

SIK ក៏បានសម្រេចចិត្តថា សន្លឹកឆ្នោតសម្រាប់មណ្ឌលបោះឆ្នោតនៅឯបរទេស នឹងត្រូវបានសម្រេចរួចរាល់ និងបញ្ជូនទៅកាន់ទីកន្លែងទទួល មុនថ្ងៃទី ១៦ កុម្ភៈខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ