គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាធ្វើការនៅខេត្តBinh Phuoc

នារសៀលថ្ងៃទី៨មិនា លោក Nguyễn Kim Khoa ប្រធានគណៈកម្មាធិការ ការពារជាតិនិងសន្តិសុខនៃរដ្ឋសភា បានជួបធ្វើការជាមួយខេត្ត Binh Phuoc អំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីអំពី ភារកិច្ចការពារជាតិ សន្តិសុខឆ្នាំ២០១២ និងសភាពការណ៌កំណត់បោះបង្គោលព្រំដែន ធានាសន្តិ សុខតំបន់នៅព្រំដែនវៀតណាម កម្ពុជាលើភូមិសាស្រ្តខេត្ត Binh Phuoc។ ប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភា Nguyen Kim Khoa ចាត់ទុកថា ៖ ការរួមផ្សំរវាងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ជាមួយការធានា ការពារជាតិលើភូមិសាស្រ្តខេត្ត Binh Phuoc បានមានការប្រែប្រួលយ៉ាងសកម្ម ការងារប្រយុទ្ធប្រឆំាងបទល្មើស ធានាសន្តិសុខសណ្តប់ធ្នាប់នៅតំបន់ព្រំដែន ត្រូវបាន ខេត្ត Binh Phuoc អនុវត្តប្រកបដោយមានប្រសិទ្ធភាព។ ខេត្ត Binh Phuoc បាន អនុវត្ត ប្រកបដោយជោគជ័យនិងការងារកំណត់បោះបងោ្គល ព្រំដែន លើតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ