គណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមរបៀបចំសន្និសិទបូកសរុបឆ្នាំ២០១១

នាថ្ងៃទី ១៣ មករានៅទីក្រុង Đà nẵng គណៈកម្មាធិការឃោសនាប្រជាជន មជ្ឈឹមបានរៀបចំសន្និសិទបូកសរុបការងារឆ្នាំ២០១១ និងពិភាក្សាអំពីទិសដៅ ភារកិច្ច ឆ្នាំ​២០១២។ ឆ្នាំ ២០១១ គណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម និងគណៈកម្មា​ធិការឃោសនាប្រជាជនគ្រប់ជាន់ថ្នាក់បានសកម្មធ្វើសេនាធិការឲ្យបណ្តាគណៈកម្មាធិការបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំ និងចលនាប្រជាជនគ្រប់ស្រទាប់ជំរុញចលនា ប្រឡងប្រណាំងស្នេហារជាតិ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះបណ្តា ដំណោះស្រាយរបស់រដ្ឋាភិបាលស្តីអំពីការរាំងស្តាត់អតិផលរណា ​និងធានាសុខុមាល ភាពសង្គម។ ឆ្នាំ ២០១២ គណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម បានលើកចេញ ភារកិច្ចស្នូលចំនួន ៨ ដំណោះស្រាយចំាបាច់ចំនួន៦ទៀតសំដៅអនុវត្តយ៉ាងល្អ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១១ និងផែនការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ លោក Nguyen The Trung អនុប្រធានគណៈកម្មាធិការ ឃោសនា​ប្រជាជនមជ្ឈឹមបានលើកច្បស់ថា៖

        “ក្នុងឆ្នាំ ២០១២ គឺត្រូវមានការរួមផ្សំរវាងគណៈកម្មាធិការឃោសនាប្រជាជន​មជ្ឈឹមជាមួយបណ្តាផ្នែក គ្រប់ជាន់ថ្នាក់ដើម្បីធ្វើសេនាធិការ កសាងគំរោងការ ស្តីអំពី បង្កើនការដឹកនាំរបស់បក្សចំពោះការងារចលនាមហាជនក្នុងស្ថានភាពថ្មី និងបន្តការ ត្រួតពិនិត្យ​រាល់សេចក្តីសម្រេចរបស់មជ្ឈឹម ការិយាល័យនយោបាយ អំពីការងារ សាសនា និងចលនាមហាជន

ប្រតិកម្មទៅវិញ

ផ្សេងៗ