គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបូកសរុបការងារឆ្នាំ២០១៥

គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបូកសរុបការងារឆ្នាំ២០១៥ - ảnh 1
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Dinh The Huynh

(VOV)_នាព្រឹកថ្ងៃទី២៤ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការ​ឃោសនាអប់រំ
មជ្ឈឹម បានរៀបចំសន្និសីទបូកសរុប ការងារឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ ២០១៦។
 ស្ដីអំពីភារកិច្ចក្នុងឆ្នាំ ២០១៦ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក 
Dinh The Huynh បានចាត់ទុកថា៖​

          “ ឆ្នាំ ២០១៦ ជាឆ្នាំវៀតណាមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេស ​ហើយបន្ទាប់ពីមហាសន្និបាត ជាភារកិច្ចលាតត្រដាងអនុវត្ត និងស្រាវជ្រាវសេច្ចក្តីសម្រេច
របស់មហាសន្និបាត។ នេះគឺជាភារកិច្ចសំខាន់ជួរមុខ។ ដូច្នេះ ខ្ញុំស្នើថាត្រូវផ្លាស់ប្តូរថ្មី
ខ្លឹមសារឃោសនា អប់រំ។ ទន្ទឹមនឹងនោះ ត្រូវអនុវត្ត ផ្សព្វផ្សាយ និងចលនាដើម្បីការ
បោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន ជាទិវាបុណ្យរបស់​ប្រជាជនទាំងមូល។ ការ
សិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធាន​ហូជីមិញ ជាការងារប្រចាំ សំ
ខាន់របស់គ្រប់តំបន់ ស្ថាប័ន និងអង្គការបក្ស បក្ខជន៕”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ