គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំលើកទី ២៧

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែមេសានៅទីក្រុងហាណូយ គណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានបើកសម័យប្រជុំលើកទី ២៧ ដើម្បីពិនិត្យលើបញ្ហាសំខាន់ៗមួយចំនួន។ 

សម័យប្រជុំលើកនេះរបស់គណៈកម្មាធិការច្បាប់ បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ក្នុងអំឡុងពេល ២ ថ្ងៃ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការច្បាប់នៃរដ្ឋសភានឹងធ្វើការពិនិត្យឡើងវិញ នូវសំណើរបស់រដ្ឋាភិបាល ស្តីពីកម្មវិធីបង្កើតច្បាប់និងបទបញ្ញត្តិឆ្នាំ ២០២១; កែសម្រួលកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិ ឆ្នាំ ២០២០ និងអនុសាសន៍មួយចំនួន។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំក៏បានពិនិត្យមើលឡើងវិញលើពង្រោងច្បាប់មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ