គណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានត្រួតពិនិត្យគំរោងច្បាប់អត្រានុកូលនិងសេចក្តីសំរេចចិត្តរបស់រដ្ឋសភា

គណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានត្រួតពិនិត្យគំរោងច្បាប់អត្រានុកូលនិងសេចក្តីសំរេចចិត្តរបស់រដ្ឋសភា - ảnh 1
គណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គរលើកទី១៤ (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៨មេសា នៅទីក្រុង Da Nang គណៈកម្មាធិការ​ច្បាប់​របស់រដ្ឋសភាវៀតណាមបានរៀបចំសម័យប្រជុំពេញអង្គរលើកទី១៤​ដើម្បី​ត្រួត
ពិនិត្យផ្ដល់មតិអំពីគំរោងច្បាប់អត្រានុកូលច្បាប់ចាត់តាំងរដ្ឋសភានិង​សេចក្តី
សំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នៅសម័យប្រជុំ មតិ​ភាគ
ច្រើនចាត់ទុកថា​ គំរោងច្បាប់អត្រានុកូលមានខ្លឹមសារថ្មីនានាប៉ុន្តែក្នុងពេល​អនុវត្តគំរោងច្បាប់នឹងកើតមានឡើងការត្រួតស៊ីគ្នាបណ្ដាប្រភេទឯកសារ បណ្ដាល
​ការ​ខ្ជះខ្ជាយ។ លោក Phan Trung Ly ប្រធានគណៈកម្មាធិការច្បាប់របស់​រដ្ឋសភា​
បានចាត់ទុកថា៖

        “ឥឡូវនេះមានក្រសួងចំនួន២គ្រប់គ្រងបញ្ហានេះ។ ដោយហេតុនេះ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ជាគឺមានកិច្ចសហការរវាងភាគីនានា។ អចិន្ត្រៃយ៍​គណៈកម្មាធិការច្បាប់ក៏បានធ្វើការផ្ទាល់ជាមួយក្រសួងទាំងពីរនេះដើម្បីមានកិច្ច
សហការក្នុងពេលកំណត់ច្បាប់នេះ។ តាមសំណូមពររបស់គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាគឺនឹងបោះចោលឯកសារជាច្រើនដើម្បីមិនរំខានប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ