គណៈកម្មាធិការច្បាប់អន្តរជាតិវាយតម្លៃខ្ពស់ចំពោះស្ថានភានជាក់ស្តែងនៅវៀតណាម

(VOVWORLD) -  ឯកអគ្គរដ្ឋទូត សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Thao សមាជិករបស់វៀតណាម ប្រចាំនៅគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានសង្កត់ ធ្ងន់ថា ស្ថានភាពជាក់ស្តែងនៅវៀត ណាមនិងតំបន់អាស៊ីអាគ្នេយ៍ ត្រូវ ទទួលបាន ការវាយតម្លៃខ្ពស់ពីសមាជិករបស់ ILC នៅឯកិច្ចប្រជុំទី១ នីតិកាលទី ៧១ របស់ ILC ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុង ហ្សឺណែវនៃប្រទេសស្វីស។

គណៈកម្មាធិការច្បាប់អន្តរជាតិវាយតម្លៃខ្ពស់ចំពោះស្ថានភានជាក់ស្តែងនៅវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Thao សមាជិករបស់ វៀតណាមប្រចាំនៅគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) 

ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao បានចូលរួមយ៉ាងសកម្ម ក្នុង បណ្តាសកម្មភាពរបស់ ILC  នៅឯកិច្ចប្រជុំពេញអង្គនានា នៅឯអនុគណៈកម្មការ ចងក្រងឯកសារនិងអនុគណៈកម្មការជំនាញផ្សេងៗទៀត របស់ ILC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានដាក់ចេញ បទបញ្ញត្តិនៃច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាពនិងបូរណ ភាពនៃបណ្តាប្រទេសក៏ដូចជាសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ក៏បានថ្លែងមតិ គាំទ្រលើសេចក្តីព្រាង នៃអនុសញ្ញាស្តីពីការប្រឆាំងមនុស្សជាតិ ដោយកត់សម្គាល់ ការទប់ស្កាត់និងការ ផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទបញ្ញត្តិមួយនៃច្បាប់អន្តរជាតិ។  លោកសង្កត់ធ្ងន់ថានេះ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈជំនុំជម្រះ លេខ ០០២/០២ ខែវិច្ឆិកាឆ្នាំ ២០១៨ របស់តុលាកាពិសេស ជំនុំជំរះឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម (ECCC)។

មតិរបស់ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao ស្តីពីការដែល កងទ័ពអាមេរិក បានប្រើជាតិគីមីពុលពណ៌លឿងទុំក្នុងសង្គ្រាមវៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក រួមជាមួយរដ្ឋាភិបាលវៀតណាម លុបបំបាត់ជាតិពុល dioxin នៅអាកាសយានដ្ឋាន Da Nang,   Bien Hoa ហើយត្រូវបានសមាជិកក្រុមការងារ ILC កត់សម្គាល់ នឹងដាក់បញ្ចូលក្នុងសេចក្តីអត្ថាធិប្បាយនៃ សេចក្តីព្រៀង គោល ការណ៍ការពារបរិស្ថាននៅក្នុងជម្លោះអាវុធនុយក្លេអ៊ែរ។

សូមជម្រាបថា កិច្ចប្រជុំលើកទី៧១ របស់ ILC បានអូសបន្លាយរយៈពេល៦សប្តាហ៍ ដោយបានផ្តោតសំខាន់លើបញ្ហាមួយចំនួននៃច្បាប់អន្តរជាតិដែលប្រទេសជាច្រើន កំពុងយកចិត្តទុកដាក់ រួមមាន៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, បទបញ្ជាក្នុងច្បាប់ អន្តរជាតិ និងការពារបរិស្ថានក្នុងពេលមានជម្លោះជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ