គណៈកម្មាធិការចម្រុះវៀតណាម-កូរ៉េខាងត្បូងឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល

(VOVWORLD) - នាថ្ងៃទី២២ ខែធ្នូ នៅទីក្រុងសេអ៊ូល រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាមលោក Nguyen Hong Dien និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិង ថាមពលកូរ៉េខាងត្បូង លោក Moon Sung-wook បានធ្វើជាសហប្រធានសម័យប្រជុំ លើកទី១១ គណៈ កម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលវៀតណាម-កូរ៉េខាងត្បូង និងសម័យប្រជុំលើកទី៥គណៈ កម្មាធិការចម្រុះ អំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង។

គណៈកម្មាធិការចម្រុះវៀតណាម-កូរ៉េខាងត្បូងឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល - ảnh 1រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន។ 

រដ្ឋមន្រ្តីទាំងពីរបានពិភាក្សា ឯកភាពគ្នាលើដំណោះស្រាយនានា ដើម្បីជួយទ្រទ្រង់សហគ្រាស ក្នុងការសម្របខ្លួន កាត់បន្ថយការខាតបង់ រក្សាប្រតិបត្តិការ ព្រមទាំងស្វែងរកកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍផងដែរ។

លើវិស័យពាណិជ្ជកម្ម រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នឹងសហការគ្នាដាក់ពង្រាយដំណោះស្រាយនានា ដើម្បីជួយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដូចជាជួយសម្រួលដល់ពាណិជ្ជកម្ម ដោះស្រាយបញ្ហាទាក់ទងដល់របាំងបច្ចេកទេសពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម និងការចែកចាយ។

លើវិស័យឧស្សាហកម្ម ភាគីទាំងពីរនឹងបង្កើនសកម្មភាពសំដៅរឹតបន្តឹងថែមទៀតការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ព្រមទាំងជួយសហគ្រាសទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង FTA នានាដែលវៀតណាមនិងកូរ៉េខាងត្បូងបានចូលរួមចុះហត្ថលេខា; បង្កើនការតភ្ជាប់វិនិយោគ ការផ្លាស់ប្ដូរពាណិជ្ជកម្មលើវិស័យរថយន្ត មេកានិក អេឡិចត្រូនិក វាយនភ័ណ្ឌ និងសារធាតុគីមី។

លើវិស័យថាមពល ភាគីទាំងពីរបានឯកភាពថា នឹងសហការលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ផ្ទេរប្រគល់បច្ចេកវិទ្យា លើវិស័យថាមពល ជាពិសេសគឺបច្ចេកវិទ្យាថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ