គណៈកម្មាធិការជា​ច្រើន​​អំពាវនាវ​ឱ្យ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​អន្តរ​កូរ៉េ​​ ថ្ងៃទី​ ​១៥ ខែ​មិថុនា

(VOVWORLD) - គណៈកម្មាធិការសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០០០ នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) និងបណ្តាគណៈកម្មាធិការនៅឯបរទេស បានចេញសេចក្តីអំពាវនាវរួមគ្នានៅថ្ងៃទី ១០ ខែឧសភា ដោយដាស់តឿនឱ្យភាគីទាំងអស់គោរព និងអនុវត្តន៍ឱ្យបានហ្មត់ចត់នូវសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ។ 
គណៈកម្មាធិការជា​ច្រើន​​អំពាវនាវ​ឱ្យ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​អន្តរ​កូរ៉េ​​ ថ្ងៃទី​ ​១៥ ខែ​មិថុនា - ảnh 1ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅតំបន់ឧស្សាហកម្ម Keasong ជាប់ព្រំដែនប្រទេសកូរ៉េទាំងពីរ។ (រូបថត៖ Yonhap)

នេះជាលើកដំបូងហើយ ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩មក ដែលគណៈកម្មាធិការសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០០ និងបណ្តាគណៈកម្មាធិការនៅឯបរទេស បានចេញសេចក្តីអំពាវនាវរួមគ្នា។

យោងតាមគណៈកម្មាធិការទាំងនេះ ចាប់តាំងពីសេចក្តីប្រកាសជាប្រវត្តិសាស្ត្រ Panmunjeom (ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨) ត្រូវបានអនុម័តមក សេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េមិនត្រូវបានអនុវត្តស្របតាមការតំរង់ទិស និងសេចក្តីប្រាថ្នារបស់ភាគីទាំងពីរឡើយ។ បន្ទាប់ពីរយៈពេលបួនឆ្នាំនៃការអនុវត្តសេចក្តីប្រកាស Panmunjeom ស្ថានភាពទំនាក់ទំនងទូទៅមិនមានភាពប្រសើរឡើងនោះទេ ខណៈពេលដែលភាពប្រេះឆាក្នុងទំនុកចិត្ត ការប្រឈមមុខដាក់គ្នា និងអរិភាពកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

គណៈកម្មាធិការសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍រួមបានចាត់ទុកថា ក្នុងបរិបទនៃជម្លោះអន្តរជាតិកាន់តែកើនឡើង ហើយពិភពលោកមាននិន្នាការវិលត្រលប់ទៅរកសម័យសង្គ្រាមត្រជាក់ដូចនាបច្ចុប្បន្ន កូរ៉េខាងជើង និងកូរ៉េខាងត្បូងគួរតែឈានមុខគេ ផ្លាស់ប្តូរដើម្បីសន្តិភាព ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ។ ដើម្បីសម្រេចបានគោលដៅនេះ បណ្តាគណៈកម្មាធិការបានដាស់តឿនឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់ និងអនុវត្តគោលការណ៍ម្ចាស់ការ ឯករាជ្យជាតិ បញ្ឈប់ការចាត់ទុកគ្នាជា “សត្រូវ” ទៅវិញទៅមក  និងបញ្ឈប់ការធ្វើសមយុទ្ធយោធារួម; គោរព និងអនុវត្តន៍ឱ្យបានហ្មត់ចត់នូវសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ