គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧

គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧  - ảnh 1
គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧ (VNA)

(VOVworld) – នារសៀលថ្ងៃទី ៥ មេសា នៅទីក្រុងហាណូយ បានប្រារព្ធឡើង
សម័យប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៧
ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
 លោក Pham Binh Minh។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី  Pham Binh
Minh បានស្នើឲ្យសាមជិកទាំងឡាយក្នុង​គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ វាយ
តំលៃការងារនាត្រីមាសទី១ឆ្នាំ២០១៧កន្លងទៅ ជាពិសេសគឺការរៀបចំសន្និសីទ
លើកទី ១ បណ្ដាមន្ត្រីជាន់ខ្ពស់របស់ APEC (SOM 1) និងសកម្មភាព ទាក់ទិននា
នា ព្រមទាំង លើកច្បាស់ថា៖ រៀបចំផែនការអោយសកម្មភាពនា ពេលខាង
មុខ។ លោក Pham Binh Minh ក៏បានបញ្ជាណែនាំគណៈកម្មាធិការ ជាតិឆ្នាំ APEC
 ២០១៧ រាយការណ៍ស្ដីអំពីល្បឿនអនុវត្តការងារត្រៀមរៀបចំ​ក្នុងឆ្នាំ APEC
២០១៧​ ជាពិសេស សប្តាហ៍ជាន់ខ្ពស់នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)
 នាខែ​វិច្ឆិកាខាងមុខ។ នាត្រីមាសទី ២ ឆ្នាំ ២០១៧ សកម្មភាពឆ្នាំ APEC ២០១៧
 នឹងប្រមូលផ្តុំទៅលើសន្និសីទបណ្ដារដ្ឋមន្ត្រីពាណិជ្ជ កម្ម (ចាប់ពីថ្ងៃទី ១៩ ដល់ទី
២១ ឧសភាឆ្នាំ ២០១៧) ការសន្ទនាអំពីគោលនយោ បាយជាន់ខ្ពស់ក្នុងការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស (ថ្ងៃទី ១១ ដល់ទី ១៥ ឧសភា) ការសន្ទនាជាន់
ខ្ពស់ស្តីអំពីទេសចរណ៍និរន្តរភាព (ថ្ងៃទី ១៨ ដល់ទី ១៩ មិថុនា) សន្និសីទមន្ត្រី
ជាន់ខ្ពស់ខាងហិរញ្ញវត្ថុ (ថ្ងៃទី ១៨ ដល់ទី ១៩ ឧសភា) ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ