គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ៊ីរ៉ាក់ដកពាក្យសូមលាលែងពីដំណែង
|
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ៊ីរ៉ាក់ដកពាក្យសូមលាលែងពីដំណែង (Image: Vietnam+) |
Vovworld-នាថ្ងៃទី៣០មិនា បណ្ដាសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត
ឯករាជ្យកំពូលអ៊ីរ៉ាក់ (IHEC) បានដកពាក្យលាលែងពីដំណែងកាយវិការជួយដោះ
ស្រាយការព្រួយបារម្មណ៍អំពីលទ្ធភាពនៃការបោះឆ្នោតសកលដែលគ្រោងនឹង
ប្រព្រឹត្តទៅនាចុងខែមេសាខាងមុខអាចត្រូវផ្អាក។ សមាជិកទាំង៩នាក់នៃគណៈ
កម្មាធិការនេះបានដកពាក្យសូមលាលែងពីដំណែងបន្ទាប់ពីការចរចារជាមួយ
អង្គការដំបន់និងអន្តរជាតិនានាក្នុងនោះមានក្រុមបេសកកម្មអង្គការសហប្រជា
ជាតិប្រចាំនៅទីក្រុង Baghdad។ IHEC បានឲ្យដឹងថា គណៈកម្មាធិការនេះត្រូវរ
ងសម្ពាធជាច្រើនដោយការខ្វែងគំនិតរវាងស្ថាប័ននិតិបញ្ញត្តិនិងយុត្តិធម៍។ ពួកគែត្រូវបានជាប់គាំងក្នុងសាលក្រមបញ្ជ្រាស់គ្នារបស់រដ្ឋសភានិងស្ថាប័ន
យុត្តិធម៍ដែលទាក់ទិនដល់ការលុបចោលបណ្ដាបេក្ខជន ចាប់ប្រភពពីរបៀបយល់ខុសទិសគ្នាអំពីការកំណត់ក្នុងច្បាប់បោះឆ្នោតក្នុងនោះមានមាត្រាហាម
ឈរឈ្មោះជាបេក្ខជនចំពោះបេក្ខជនមានកេរ៌្តឈ្មោះអាក្រក៕