គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីប្រកាសជាផ្លូវការថាលោក Joko Widodo បានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុង Jakarta គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី (KPU) បានរៀនចំកិច្ចប្រជុំពេញអង្គមួយនៅខុទ្ទកាល័យ KPU ដើម្បីប្រកាសជាផ្លូវការថាលោក Joko Widodo ត្រូវបានជ្រើសរើសជាប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់អាណត្តិ ២០១៩-២០២៤ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីប្រកាសជាផ្លូវការថាលោក Joko Widodo បានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី - ảnh 1 លោក Joko Widodo ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់អាណត្តិ ២០១៩-២០២៤

ប្រធាន KPU លោក Budiman បានបញ្ជាក់ថាដោយមានសម្លេងគាំទ្រ ៨៥,៦ លាន ដែលស្មើនឹង ៥៥,៥% គូបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីបានទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅឥណ្ឌូនេស៊ីឆ្នាំ ២០១៩ គឺ លោក Joko Widodo និងលោក Ma’ruf’Amin។ ពិធីចូលកាន់ដំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលាឆ្នាំ ២០១៩ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ