គណៈកម្មាធិការជនជាតិជួបសំណេះសំណាលជាមួយសិស្ស និស្សិត យុវជន ជនជាតិភាគតិចឆ្នើមជាង ១៤០ នាក់
(VOVWORLD) - ប្អូនៗគឺជាសិស្សានុសិស្សជនជាតិភាគតិច ដែលទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ ការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិ ឬប្រឡងជាប់ក្នុងមហាវិទ្យាល័យដោយបានពន្ទុខ្ពស់ៗ ព្រមទាំងយុវជនជាជនជាតិភាគតិចឆ្នើមលើគ្រប់វិស័យ។
រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh |
នារសៀលថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិបានរៀបចំពិធីសំណេះសំណាលជាមួយ សិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើមឆ្នាំ ២០២៣។ ឆ្នាំនេះ សិស្ស និស្សិត យុវជនជនជាតិភាគតិចចំនួន ១៤៣ នាក់ត្រូវបានជ្រើសរើសលើកតម្កើង។ ប្អូនៗគឺជាសិស្សានុសិស្សជនជាតិភាគតិច ដែលទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ ការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិ ឬប្រឡងជាប់ក្នុងមហាវិទ្យាល័យដោយបានពន្ទុខ្ពស់ៗ ព្រមទាំងយុវជនជាជនជាតិភាគតិចឆ្នើមលើគ្រប់វិស័យ។ អញ្ជើញថ្លែងក្នុងពិធីសំណេះសំណាល រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh បានស្នើឲ្យសិស្ស និស្សិត យុវជនដែលត្រូវបានលើកតម្កើងនឹងបន្តរីកសាយភាយរាល់សមិទ្ធិផលដែលសម្រេច
បានដល់សហគមន៍ ដើម្បីរួមចំណែកលើកកំពស់ជីវភាពខាងសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច៖
“ជាមួយនឹងសមិទ្ធផលនាពេលបច្ចុប្បន្ននេះ យើងនឹងរួមគ្នាខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវសមិទ្ធិផលខ្ពស់នាពេលអនាគត។ យើងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍សហគមន៍របស់ខ្លួនថែមទៀតផងដែរ”៕