គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានបើកកិច្ចប្រជុំត្រៀមរៀបចំឲ្យាAMM48

គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានបើកកិច្ចប្រជុំត្រៀមរៀបចំឲ្យាAMM48 - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ
 (រូបថតៈ Kim Dung-Chi Giáp/Vienam+)


(VOVworld)-តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅ
Kuala Lumpur ថា នាថ្ងៃទី១សីហា គណៈកម្មាធិការបណ្តាតំណាងអចិន្ត្រៃយ៍នៅ
អាស៊ាន (CPR) បានបើកកិច្ចប្រជុំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Putra
នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី សំដៅត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រី ការទូតអាស៊ានលើកទី៤៨ (AMM48) និងបណ្តាសន្និសីទទាក់ទិននានា។ តំណាង ប្រទេសអាស៊ានទាំង១០ដែលចូលរួមសន្និសីទនេះ នឹងអនុម័តលើរបៀបវារៈ នៃ
AMM48 និងសន្និសីទទាក់ទិននានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦
សីហា។​តាមគំរោង នៅសន្និសីទ AMM48 រដ្ឋមន្ត្រីទាំងអស់នេះ នឹងពិភាគ្សាលើ
បញ្ហាមួយចំនួន ក្នុងនោះ មានបញ្ហាបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ ផ្លាស់ប្តូរ លើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធតំបន់និងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានផងដែរ។ 
បញ្ចប់បណ្តាសន្និសីទ គឺវេទិការតំបន់អាស៊ាន​លើកទី២២ (ARF 22) ដែលប្រព្រឹត្ត​
ទៅនាថ្ងៃទី៦សីហា ក្នុងនោះពិភាគ្សាលើបញ្ហានយោបាយនិងសន្តិសុខតំបន់ និង
អន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ