គណៈកម្មាធិការថ្នាក់ជាតិស្ដីពី IPU ១៣២ រៀបចំកិច្ចប្រជុំលើកទី២
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (internet) |
(VOV)_នាព្រឹកថ្ងៃទី ២៩ កក្កដា ក្នុងកិច្ចប្រជុំលើកទី២គណៈកម្មាធិការថ្នាក់ជាតិ
ស្ដីពី IPU ១៣២ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើគ្រប់
សមាជិក នៃគណៈកម្មាធិការត្រូវក្តាប់ជាប់ផែនការ ពិនិត្យឡើងវិញបណ្ដាការងារ ខ្លឹមសារ ដើម្បីរៀបចំមហាសន្និបាត IPU ១៣២ ប្រកបដោយជោគជ័យ។ ប្រធានរ
ដ្ឋសភា Nguyen Sinh Hung បានស្នើថា៖ ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះដូច្នេះ
បណ្ដាខ្លឹមសារ របៀបវារះត្រូវរៀបចំអោយបានម៉ត់ចត់ ពិសេសគឺខ្លឹមសារ៖ សេចក្ដី
ថ្លែងការណ៍ ហាណូយ ប្រមូលផ្តុំឃោសនាអំពីទឹកដី រូបភាពមនុស្សវៀតណាម
ស្នេហារសន្តិភាព។ តាមរយៈមហាសន្និបាត ឧទ្ទេសនាមអំពីបណ្ដាសមិទ្ធិផលសេដ្ឋកិច្ច ដែលវៀតណាមទទួលបាន ក៏ដូចជាតួនាទីរបស់រដ្ឋសភាវៀតណាម ជាដំណាងរបស់ប្រជាជន ខំប្រឹងប្រែងរួមវិភាគទានចូលក្នុងគោលដៅសន្តិភាព
អភិវឌ្ឍន៍ លើទូទាំងពិភពលោក៕