គណៈកម្មាធិការទទួលបន្ទុកឆ្នាំទេសចរណ៍ជាតិលើកទី១ឆ្នាំ២០១៦-Kien Giang បើកកិច្ចប្រជុំ
(VOVworld)-ឆ្នាំទេសចរណ៍ជាតិ-Kien Giangឆ្នាំ២០១៦ លើកទី១ នឹងបានប្ររព្វ
ជាផ្លូវការនាថ្ងៃទី៣០មេសាឆ្នាំ២០១៦ និងប្រព្រឹត្តទៅពេញឆ្នាំនេះ ដោយមាន
សកម្មភាពជាច្រើន។ នេះជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយរាល់តម្លៃ
វប្បធម៌រូបី អរូបី ធនធានធម្មជាតិ និងផលិផលទេសចរណ៍ពិសេសរបស់ខេត្ត
Kien Giang រួមចំណែក អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ ឲ្យក្លាយទៅជាផលិត ផលទេសចរណ៍និមិត្តរូបរបស់ខេត្ត Kien Giang និងតំបន់វាលទំនាបទន្លេ Cuu
Long ផងដែរ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៤កក្កដានៅទីក្រុងហាណូយ លោក
Hoang Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានឲ្យ
ដឹងថា ឆ្នាំទេសចរណ៍ជាតិ២០១៦-Kien Giang នេះ នឹងបានប្រព្រឹត្តទៅសកម្ម
ភាពជាច្រើន ក្នុងនោះខេត្ត Kien Giang នឹងជួយជ្រោមជ្រែងសកម្មភាពជាង៤០ ដោយប្រព្រឹត្តទៅតាំងពីខែកុម្ភៈរហូតដល់ខែវិច្ចកាឆ្នាំ២០១៦៕