គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Tra Vinh
|
លោក Son Minh Thang អនុប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច
បានអញ្ជើញទៅសាកសួសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Tra Vinh (http://vov.vn/) |
(VOV)_នាល្ងាចថ្ងៃទី ១១ មេសា គណៈប្រតិភូថ្នាក់ដឹកនាំនៃ គណៈកម្មាធិការទទួល
បន្ទុកតំបន់ Nam Bo ខាងលិច ដែលដឹកនាំដោយលោក Son Minh Thang អនុប្រធាន
គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានអញ្ជើញទៅសាកសួសុខទុក្ខ
ជូនពរបុណ្យចូលឆ្នាំថ្មីនៅបណ្ដាវត្ត កម្មាភិបាលជើងចាស់ និងក្រុមគ្រួសារគោលនយោបាយ
ជនជាតិខ្មែរនៅខេត្ត Tra Vinh។ គណៈប្រតិភូបានសួរសុខទុក្ខ ជីវភាពសេដ្ឋកិច្ច ហើយជូន
ពរបណ្ដាបដិវត្តន៍ជើងចាស់ ពុទ្ធសាសនិកខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្ដីសប្បាយ
រីករាយសុខសាន្តត្រាន្ត និងសន្សំសំចៃ ។ ព្រមទាំងលើកទឹកចិត្តដល់បណ្ដាគ្រួសារគោល
នយោបាយខ្មែរ ជនរួមជាតិពុទ្ធសាសនិកខ្មែរបន្តសាមគ្គីភាព កសាងជីវភាពវប្បធម៌
និងរក្សាសន្តិសុខនៅភូមិស្រុក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៅខេត្ត ៕