គណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គមរៀបចំសិក្ខាសាលាជម្រុញវឌ្ឍន ភាពនិងយុត្តិធម៌ក្នុងសង្គម

(VOVworld)-នាថ្ងៃទី១៩មិថុនានៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុក
 បណ្តាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាម បានរៀបចំសិក្ខាសាលាស្តីអំពី “គណៈ
កម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គមជាមួយនឹងគោលនយោបាយ ច្បាប់ធ្វើការ
 ជម្រុញវឌ្ឍនភាពនិងយុត្តិធម៌សង្គម”។​អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ អនុ
ប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា គណៈកម្មាធិការ
ទទួលបន្ទុកបណ្តាបញ្ហាសង្គម​បានរួមចំណែកសកម្មចូលក្នុងដំណើរការផ្លាស់ប្តូរថ្មី
ពង្រីកប្រជាធិបតេយ្យក្នុងសកម្មភាពរបស់រដ្ឋសភានិងបន្សល់ទុកនូវការគូស
សញ្ញាសំខាន់ៗជាច្រើន។ លោកស្រី Tong Thi Phong ជឿជាក់ថា គណៈកម្មាធិ
ការទទួលបន្ទុកបណ្តាបញ្ហាសង្គមនៃរដ្ឋសភានីតិកាលទី១៤និងនីតិកាលជាបន្ត
បន្ទាប់នឹងបន្តរួមសហការជាមួយក្រសួង តំបន់ ស្ថាប័ននានានៃរដ្ឋសភានិង គណៈ
កម្មាធិការអចិន្រៃយ៍រដ្ឋសភារួមទាំងអង្គការអន្តរជាតិមួយចំនួន ដើម្បីរួម ចំណែក
យ៉ាងសកម្មចូលក្នុងបុព្វហេតុជម្រុញនូវតម្លៃយុត្តិធម៌និងវឌ្ឍនភាពសង្គម ក្នុងយុគ
សម័យជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិនិងធ្វើ សមា
ហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ