គណះកម្មាធិការបក្ស ទីបញ្ជាការដ្ឋាន កងយោធ​ភូមិភាគ៥ប្រគល់ជូននិងដាក់ជើងពានធុបនៅស្តុបរំលឹក​វិញ្ញាណក្ខ័ណ្ឌកងទ័ព​Hoang Sa

នាព្រឹកថ្ងៃទី ៧ កក្កដា គណះកម្មាធិការបក្ស ទីបញ្ជាការដ្ឋាន កងយោធ​ភូមិភាគ ​៥ បានរៀបចំការប្រគល់ជូន និងដាក់ ជើងពានធុប នៅស្តុបរំលឹក​វិញ្ញាណក្ខ័ណ្ឌ កង
ទ័ព Hoang Sa និងជាជនគ្រប់គ្រង Bac Hai (សមុទ្រ​ខាង​កើត) ​នៅកោះ Ly Son ខេត្ត 
Quang Ngai (ភាគកណ្ដាលវៀតណាម) ។​ ថ្លែងមតិ​នៅ​ពិធី​នេះ ឧត្តមសេនីទោ និងជា ស្នងការរងនយោបាយ Le Van Hoang ទីបញ្ជា​ការដ្ឋាន កងយោធភូមិភាគ ៥ បានលើក
ច្បាស់​នូវ គុណូបការ និងបណ្ដាការរួម​វិភាគទាន របស់បណ្ដាជំនាន់ជីដូន ជីតា ​ដែល​បានបំពេញបេសកកម្ម បោះបង្គោលព្រំដែន វាស់ដំណើរលើសមុទ្រ អះអាងអធិប
តេយ្យភាពរបស់វៀតណាម លើ​ប្រជុំកោះចំនួន ពីរ Hoang Sa និង Truong Sa ។ ឧត្តម
សេនីទោ Le Van Hoang បានអះអាងថា៖

          “មោទនភាពដោយបានបូជា ជើងពាងធុប នៅស្តុបនេះ ចំពោះព្រលឹងបណ្ដាជី​ដូន ជីតា វារជនពលី កងកំលាំងប្រដាប់អាវុធ​កងយោធភូមិភាគ  យើងខ្ញុំសូម​សន្យា ​រួមជាមួយប្រជាជនក្នុងទូទាំងប្រទេស ការពារបូរណះភាពដែនដី កោះសមុទ្រ​ ប្រទេស​ជាតិ ប្តេជ្ញាចិត្តកសាង Hoang Sa និង Truong Sa ក្លាយទៅជា​ បណ្ដាស្រុកកោះសម្បូររុងរឿង ​ខ្លាំងមាំមួន ៕ ”

គណះកម្មាធិការបក្ស ទីបញ្ជាការដ្ឋាន កងយោធ​ភូមិភាគ៥ប្រគល់ជូននិងដាក់ជើងពានធុបនៅស្តុបរំលឹក​វិញ្ញាណក្ខ័ណ្ឌកងទ័ព​Hoang Sa  - ảnh 1
គណះកម្មាធិការបក្ស ទីបញ្ជាការដ្ឋាន កងយោធ​ភូមិភាគ៥ប្រគល់ជូននិងដាក់ជើងពានធុបនៅស្តុបរំលឹក​វិញ្ញាណក្ខ័ណ្ឌកងទ័ព​Hoang Sa (http://www.vietnamnews.com)


ប្រតិកម្មទៅវិញ

ផ្សេងៗ