គណៈកម្មាធិការបញ្ជាណែនាំTayNguyenបំពេញការងារនៅខេត្តLamDong
|
អនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការ បញ្ជាណែនាំ Tay Nguyen លោក Tran Viet Hung ថ្លែងមតិនៅជំនួបប្រាស្រ័យ (រូបថត៖kontum.gov.vn) |
(VOVworld) - នាថ្ងៃទី១៩ មិថុនា នៅជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong
អំពីស្ថានភាពអនុវត្តភារកិច្ចនៅ៦ខែដើមឆ្នាំ២០១៤ លោក Tran Viet Hung អនុប្រធាន
អចិន្ត្រៃនៃគណៈកម្មាធិការបញ្ជាណែនាំ Tay Nguyen បានវាយតំលៃខ្ពស់នូវលទ្ធផល
សេដ្ឋកិច្ចសង្គម ដែលខេត្ត Lam Dong ទទួលបាន។ក្នុងតយៈពេល៦ខែដើមឆ្នាំនេះ ការ
ផលិតកម្មកសិកម្មនៃខេត្តបន្តអភិវឌ្ឍន៍តាមទិសដៅអនុវត្ដបច្ចេកវិទ្យាខ្ពស់។រូបសណ្ឋាន
ផលិតកម្ម និងការចិញ្ចឹមសត្វជាច្រើននៅតំបន់ដែលមានប្រសិទ្ធិភាពខ្ពស់បន្តបាន
បើកទូលាយ ផ្នែកកសិផល រុក្ខផល និងជលផល ទទួលបាន១៣០លានដុល្លារអាមេរិកកើន២៨%ប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញសកម្មភាពពាណិជ្ចកម្ម
សេវាកម្មនៅខេត្ត បន្តអភិវឌ្ឍន៍ ដោយទាក់ទាញភ្លៀវទេសចរណ៍ចំនួន២,៣លានលើក។
ទន្ទឹមនឹងនោះ ការងារថែទាំបណ្ដាមុខសញ្ញាគោលនយោបាយបានធានាសន្តិសុខស
ណ្ដាប់ធ្នាប់សង្គមបានថែរក្សាយ៉ាងរឹងមាំ៕