គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាបានឲ្យយោបល់អំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនចាស់ជរានិងជនពិកា

គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាបានឲ្យយោបល់អំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនចាស់ជរានិងជនពិកា - ảnh 1
គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាបានឲ្យយោបល់អំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនចាស់ជរានិងជនពិការ (VNP)


        Vovworld-បន្តសម័យប្រជុំពេញងង្គលើកទី១២ នាព្រឹកថ្ងៃទី២២កញ្ញានៅ​ក្រុង​
ហាណូយ គណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមបានឲ្យ
​យោបល់លើសេចក្តីព្រាងរបាយការណ៍ឃ្លាំមើលការអនុវត្តគោលនយោបាយ​ច្បាប់
ចំពោះជនចាស់ជរានិងជនពិការ។

        នៅសម័យពិភាគ្សាបណ្ដាសមាជិកសភាបានឯកភាពជាមួយសេចក្តីព្រាង
​របាយការណ៍ពោលខាងលើ។ ចំពោះជនចាស់ជរា បណ្ដាសមាជិកសភាបានចាត់​
ទុក​ថា ត្រូវប្រមូលផ្ដុំបង្កើតបញ្ជីឈ្មោះជនចាស់ជរាសំដៅធានាជនចាស់ជរាបាន​
ចូលរួមការធានាររាប់រងសុខាភិបាលច្រើនជាងទៀត។​ ក្រៅពីនោះត្រូវបង្កើន​ការ​ជួយ
ឧបត្ថម្ភសំរាប់ជនចាស់ជរាមានអាយុ៨០ឆ្នាំឡើងទៅ។ លោក Huynh Thanh Lap
សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា៖

        “ឥឡូវនេះមន្ទីពេទ្យខេត្តចំនួន៥០%មានដេប៉ាទីម៉ង់ជនចាស់ជរា ហេតុនេះ​ហើយ
ផ្នែកសុខាភិបាលឧសថមហាវិទ្យាល័យសុខាភិបាលត្រូវមានផ្នែកសំរាប់ជនចាស់ជរា
ជាច្រើនថែមទៀត។ នៅទីក្រុងហូជីមិញបណ្ដាមន្ទីពេទ្យកំពុងខំប្រឹង​ប្រែង​ដោះស្រាយ
បញ្ហានេះ។”

        ទាក់ទិនដល់ការអនុវត្តគោលនយោបាយច្បាប់សំរាប់ជនពិការ សមាជិក​សភា
មួយចំនួនបានចាត់ទុកថា គួរប្រគល់កំរិតជ្រើសរើសជនពិការសំរាប់ផ្នែក​នានា​ក្នុង
ការងារមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ