គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
|
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ មករា គណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភា
អាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើនបទដាក់ទណ្ឌកម្មទៅលើ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ
សំណុំឯកសារសិទ្ធិមនុស្សនិងបណ្ដាសកម្មភាពលើបណ្ដាញអ៊ីធឺណែតរបស់ព្យុង
យ៉ាង។ សមាជិកទាំងឡាយនៃគណៈកម្មាធិការនេះកំពុងរងចាំការអនុម័តពី
ព្រឹទ្ធសភានិងប្រធានាធិបតី Barack Obama ចុះហត្ថលេខា។ នាថ្ងៃដដែល ក្រសួង
ការបរទេសកូរ៉េខាងត្បូងបានអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការ រៀបចំ
ការចរចាររវាងកូរ៉េខាងត្បូងអាមេរិកជប៉ុននិងរុស្ស៊ីដើម្បីដោះស្រាយបញ្ហានុយក្លេ
អ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕