គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម​ចលនាប្រជាជន​ទាំងមូល​ជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - រណសិរ្សគ្រប់ជាន់ថ្នាក់ បង្កើនការចលនាប្រជាជនឲ្យចូលរួមការប្រយុទ្ធប្រឆាំង និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។
គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម​ចលនាប្រជាជន​ទាំងមូល​ជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សកម្មភាពជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ១៩ ខេកក្កដា តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Le Tien Chau អនុប្រធាន  និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចុះហត្ថលេខាលើឯកសារដោយស្នើឲ្យ រណសិរ្សគ្រប់ជាន់ថ្នាក់ បង្កើនការចលនាប្រជាជនឲ្យចូលរួមការប្រយុទ្ធប្រឆាំង និងជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

ឯកសារនេះបានចែងច្បាស់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាខេត្ត ក្រុង ធ្វើជាសេនាធិការជាមួយថ្នាក់ដឹកនាំគណកម្មាធិការ ស្រុះចិត្តគំនិតជាមួយអាជ្ញាធរ ដើម្បីបង្កើនការងារឃោសនា ចលនាប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជនបរទេស ដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម គោរពយ៉ាងម៉ឺងម៉ាត់រាល់ការណែនាំ និងបទបញ្ញត្តិរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី អាជ្ញធរមូលដ្ឋាន និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ