គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួយឧបត្ថម្ភដល់ជនរួមជាតិ ដែលរងគ្រោះទឹកជំនន់

(VOVWORLD) - លោក Tran Thanh Man បានស្នើអោយខេត្ត Dak Lak ជួយឧបត្ថម្ភយ៉ាង ប្រញាប់ប្រញាល់ដល់ប្រជាជនដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រោះ ទឹកជំនន់ ហើយស្ដារផលិតកម្មនិងជីវភាពរស់នៅឡើងវិញអោយបានឆាប់ៗ។ 
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួយឧបត្ថម្ភដល់ជនរួមជាតិ ដែលរងគ្រោះទឹកជំនន់ - ảnh 1 លោក Tran Thanh Man ទៅសាកសួរសុខទុក្ខគ្រួសារក្រីក្រមួយនៅឃុំ Ea Roc (រូបថត៖ VGP)

នាថ្ងៃទី២៥ ខែសីហា លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបធ្វើការជាមួយគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សនិងអង្គការមហាជននានានៃខេត្ត Dak Lak អំពីស្ថាន ភាពជំនះពុះពារលើផលវិបាកដោយសារគ្រោះទឹកជំនន់នាពេលកន្លងទៅ។

        លោក Tran Thanh Man បានស្នើអោយខេត្ត Dak Lak ជួយឧបត្ថម្ភយ៉ាង ប្រញាប់ប្រញាល់ដល់ប្រជាជនដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រោះ ទឹកជំនន់ ហើយស្ដារផលិតកម្មនិងជីវភាពរស់នៅឡើងវិញអោយបានឆាប់ៗ។ លោក Tran Thanh Man បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៨០០លានដុង ជូនដល់គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Dak Lak ដើម្បីកសាងផ្ទះមហា សាមគ្គីភាពចំនួន២០ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពរស់នៅ លំបាក ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនាន់នាពេលកន្លងទៅ។

        បន្ទាប់ពីជួបធ្វើការជាមួយគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្ត Dak Lak លោក Tran Thanh Man បានទៅសាកសួរសុខទុក្ខ ជូនអំណោយនិងផ្ទះ មហាសាមគ្គីភាពដល់គ្រួសារក្រីក្រចំនួន២ដែលមានការលំបាកខាងផ្ទះនៅ ហើយរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅឃុំ Ea Roc ស្រុក Ea Sup ខេត្ត Dak Lak៕

ប្រតិកម្មទៅវិញ

ផ្សេងៗ