គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសកម្មចូលរួមក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ

(VOVWORLD) -សន្និសីទលើកទី១៣ គណៈអធិបតីប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាម (នីតិកាលទី៨) បានបើកនាថ្ងៃទី៤មករានៅទីក្រុងហូជីមិញ។
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសកម្មចូលរួមក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ - ảnh 1 ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ បក្ស រដ្ឋ រណសិរ្សមាតុភូមិ ក្រសួង ស្ថាប័ននិងរដ្ឋអំណាចតំបន់គ្រប់ជាន់ថ្នាក់  បានផ្តោតការយក ចិត្តទុកដាក់ពិសេស ដល់ការងារសុខុមាលភាពសង្គម អនុវត្តគោលនយោបាយអនុ គ្រោះសម្រាប់ជនមានគុណូបការៈ និងជួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយ គ្រោះធម្មាជាតិផងដែរ។

        ដើម្បីរួមចំណែករុញថយក្រោយអំពើពុករលួយ ខ្ជះខ្ជាយក្នុងសង្គម នៅក្នុងសន្និ សីទលើកនេះ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានចេញផ្សាយ កម្ម វិធីសកម្មភាពរបស់រណសិរ្សមាតុភូមិ ក្នុងការអនុវត្តការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ដំណាក់កាល២០១៨-២០២០។ លោក Ngo Sach Thuc អនុប្រធានគណៈ កម្មា ធិការរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖

        “ត្រូវធ្វើល្អមុខងារឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្សមាតុ ភូមិ។ ក្នុងនោះ ខ្លឹមសារឃ្លាំមើលត្រូវច្បាមជាប់នូវកម្មវិធី ដើម្បីជំនះ ពុះពារនូវការប្រហងរបស់ច្បាប់ របស់យន្តការ គោលនយោបាយនាំមកអំពើពុករលួយនិងការខ្ជះខ្ជាយ។ គប្បីមានការ ចូលរួមរបស់រណសិរ្សមាតុភូមិនិងប្រព័ន្ធនយោបាយគ្រប់ជាន់ថ្នាក់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ