គណៈកម្មធិការយោធាកណ្តាលបក្ស ស.ប.ប កូរ៉េ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ
(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានជូនដំនឹងថា ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំបើកទូលារបស់គណៈកម្មាធិការយោធាកណ្តាលបក្សពលករស.ប.ប កូរ៉េ ដែលក្នុងនោះពិភាក្សាអំពី«វិធានការខាងនយោបាយនិងរចនាសម្ព័ន្ធនៃការចាត់តាំងដ៏សំខាន់ៗក៏ដូចជាជំហ៊ានខាងយោធាសំដៅបង្កើន» បណ្តាកងកម្លាំងប្រដាប់អាវុធផងដែរ។
ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន (រូបថត៖ Yonhap/TTXVN) |
កិច្ចប្រជុំនេះប្រព្រឹត្តទៅចំពេលដែលភាពតានតឹងកាន់តែកើនឡើងរវាងសហរដ្ឋអាមេរិកនិងស.ប.បកូរ៉េ ដែលពាក់ព័ន្ធនឹងការដែលទីក្រុងព្យុងយ៉ាងគំរាមកំហែង ស្វែងរក“ មាគ៌ាថ្មី” ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោននៅតែមិនផ្តល់នូវសំណើដែលអាចទទួលយកបាននៅក្នុងការចរចានុយក្លេអ៊ែរនៅដំណាច់ឆ្នាំនេះផងដែរ៕