គណៈកម្មាធិការ​យោធាមជ្ឈិម​ជួបសំណេះសំណាល​ជាមួយ​តំណាង​អ្នក​មានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលី​ដែល​កំពុងបម្រើការ​ងារ​ក្នុងជួរកងទ័ព

(VOVWORLD) - ពង្រីកប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម បក្ស រដ្ឋ និងសង្គមទាំងមូលជានិច្ចកាលយកចិត្តទុកដាក់ដល់យុទ្ធជនពការ យុទ្ធជនពលី ជនមានគុណូបការៈ និងអនុវត្តន៍គោលនយោបាយ សមរភូមក្រោយកងទ័ព។
គណៈកម្មាធិការ​យោធាមជ្ឈិម​ជួបសំណេះសំណាល​ជាមួយ​តំណាង​អ្នក​មានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលី​ដែល​កំពុងបម្រើការ​ងារ​ក្នុងជួរកងទ័ព - ảnh 1លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសវៀតណាមបានជួបសំណេះសំណាលជាមួយតំណាងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលីដែលកំពុងបម្រើការងារក្នុងជួរកងទ័ពក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ២៧ ខែកក្កដា ឆ្នាំ ២០២២)។  អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖ ពង្រីកប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម បក្ស រដ្ឋ និងសង្គមទាំងមូលជានិច្ចកាលយកចិត្តទុកដាក់ដល់យុទ្ធជនពការ យុទ្ធជនពលី ជនមានគុណូបការៈ និងអនុវត្តន៍គោលនយោបាយ សមរភូមក្រោយកងទ័ព រួមចំណែកលើកកម្ពស់ជីវភាពខាងសំភារៈ ស្មារតីជូនមុខសញ្ញាគោលនយោបាយ បង្កើតកម្លាំងចលករ ស្មារតីដ៏ធំធេងសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ។ លោក នាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា៖ “ធ្វើឲ្យគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងកម្មាភិបាល យុទ្ធជនគ្រប់រូបក្នុងជួរកងទ័ពទាំងមូលមានការយល់ដឹងយ៉ាងជ្រាលជ្រៅនិងពេញលេញអំពីការងារគោលនយោបាយយោធា កងទ័ព និងជនមានគុណូបការៈ គឺជាខ្លឹមសារដ៏សំខាន់មួយរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់។ តាមនោះ ធ្វើការដឹកនាំ ណែនាំរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ហើយចាត់ទុកថានេះគឺជាភារកិច្ចផង និងជាមនោសញ្ចេតនារបស់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលផងដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ